តួនាទី និងអណត្តិ គ.ជ.គ.ប.អ.

គ.ជ.គ.ប.អ. ​មាន​តួនាទី ភារកិច្ច សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង­-ស្ថាប័ន​ពាក់ព័ន្ធ ក្នុងទិសដៅ​ដូចតទៅ ៖

  • រៀបចំ​សេចក្តីព្រាង​គោលនយោបាយ យុទ្ធសាស្ត្រ បរិ​ធាន​ច្បាប់ ផែនការ និង​កម្មវិធី​នានា ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដោយ​រួមទាំង​ផែនការ​ជាតិ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ផែនការ​ជាតិ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច។
  • ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​យ៉ាង​ទូលំទូលាយ ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅក្នុង​ការរៀបចំ និង​ក្នុងការ​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ បរិ​ធាន​ច្បាប់ ផែនការ និង​កម្មវិធី​នានា ស្តីពី​ការប្រែប្រួល​អាកាសធាតុ ឲ្យ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​បណ្តា​អាទិភាព និង​គោលដៅ​អភិវឌ្ឍន៍​របស់​ជាតិ។
  • ជំរុញ និង​លើកទឹកចិត្ត​ការដាក់បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ទៅក្នុង​គោលនយោបាយ យុទ្ធសាស្ត្រ បរិ​ធាន​ច្បាប់ ផែនការ និង​កម្មវិធី​នានា ដែល​ពាក់ព័ន្ធ។
  • កៀរគរ​ធនធាន​ដែល​ចាំបាច់ ពិសេស​ការទាក់ទាញ​ជំនួយឥតសំណង សម្រាប់​អនុវត្ត​គោ​នយោបាយ យុទ្ធសាស្ត្រ បរិ​ធាន​ច្បាប់ ផែនការ និង​កម្មវិធី​នានា ស្តីពី​ការប្រែប្រួល​អាការ​ធាតុ។
  • ជំរុញ និង​លើកទឹកចិត្ត​ការផ្ទេរ​ប​ច្ចេក​វិទ្យា​ថាមពល​សមស្រប និង​ថាមពល​កកើត​ឡើងវិញ ការអភិរក្ស និង​ការកែលំអ​អាង​ផ្ទុក​កាបូន។
  • កំណត់​គោលជំហរ និង​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​ចូលរួម​ក្នុង​កិច្ចចរចា នៃ​កិច្ចប្រជុំ​អន្តរជាតិ​នានា ស្តីពី​ការប្រែប្រួល​អាកាសធាតុ។
  • ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ផ្លូវការ​នានា​របស់​ជាតិ ដែល​តម្រូវ​ឲ្យ​រៀបចំ​នៅក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។
  • សម្របសម្រួល​សកម្មភាព​នានា ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ពិធីសារ​នានា​ក្រោម​អនុសញ្ញា​នេះ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​ភាគី​កម្ពុជា​បានជា​សមាជិក​រួចហើយ។
  • ទទួលបន្ទុក​គ្រប់គ្រង និង​សម្របសម្រួល​ការងារ​យ​ន្ត​ការអភិវឌ្ឍន៍​ស្អា​តនៃ​ពិធីសារ​ក្យូ​តូ នៅ​កម្ពុជា។
  • ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ការអនុវត្ត​អនុសញ្ញា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ដំណើរ​ការចរចា​ថ្នាក់​អន្តរជាតិ។
  • ជំរុញ​ការអប់រំ ការយល់ដឹង ការបណ្តុះបណ្ដាល និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​ទូទៅ ស្តីពី​ការប្រែប្រួល​អាកាសធាតុ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ ស​ទ្និ​សីទ និង​សិក្ខាសាលា​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ ស្តីពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ។
  • សម្របសម្រួល និង​ត្រួតពិនិត្យ​ការអនុវត្ត​បណ្តា​គម្រោង កម្មវិធី និង​សកម្មភាព​ស្រាវជ្រាវ​នានា ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។
  • ពិនិត្យ និង​អនុម័ត​លើ​ផែនការ​ការងារ និង​របាយការណ៍​នានា​របស់​ក្រុមបច្ចេកទេស​ការងារ​ប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ក.ប.ក.ប.អ (Climate Change Technical Team: CCTT) ដែល​នឹងត្រូវ​បង្កើតឡើង អនុលោម​តាម​មាត្រា ៤ នៃ​អនុក្រឹត្យ​នេះ។
  • ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ។

លេខាធិការដ្ឋាន គ.ជ.គ.ប.អ.

នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន​ មាន​នាទី​ជា​លេខាធិការដ្ឋាន​នៃ​គ.ជ.គ.ប.អ. ដើម្បី​សម្របសម្រួល ​និង​អនុវត្ត​តួនាទី គ.ជ.គ.ប.អ. និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន។

 

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ