ទម្លាប់ប្រតិបត្តិល្អៗនៅថ្នាក់អន្តរជាតិ និងទិសដៅសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មផែនការ​ស្តីពី​ការចូលរួម​ចំណែកក្នុង​ការអនុវត្តអនុសញ្ញាUNFCCCទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ

photo 2018 06 07 11 58 00

រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំ​សន្និសីទស្តីពីការធ្វើ​សមាហរណកម្មផែនការស្តីពីការចូលរួមចំណែក​របស់រដ្ឋភាគី​ក្នុងការ​អនុវត្ត​​អនុសញ្ញាក្របខណ្ឌ​សហប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ​(Nationally Determined Contribution: NDC) ទៅក្នុងផែនការ​អភិវឌ្ឍន៍ជាតិ ក្រោម​ប្រធានបទ “ទម្លាប់ប្រតិបត្តិល្អៗនៅថ្នាក់អន្តរជាតិ និងទិសដៅ​សម្រាប់​ប្រទេស​កម្ពុជា” ដោយមាន​ការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថាន​សិក្សា អង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញ​ជាតិ និងអន្តរជាតិ សរុបប្រមាណ​១៥២នាក់ ក្នុងនោះស្រី្ត៣៨នាក់ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាព​ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជាប្រធានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព និងលោកជំទាវ ម៉ារៀ សាហ្រ្កេន ឯកអគ្គរាជទូតប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា។

សន្និសីទនេះ ត្រូវ​បាន​រៀបចំឡើងដោយផ្តោតទៅលើការចែករំលែកព័ត៌មានចំនួន​៣ រួមមាន ១) ទំនាក់ទំនងរវាងការប្តេជ្ញាចិត្តអនុវត្តយុទ្ធសា​​ស្ត្រការប្រែប្រួល​អាកាសធាតុ និងកំណើនសេដ្ឋកិច្ច ២) ការចូលរួមរបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា និងគោលដៅអភិវឌ្ឍន៍ចីរភាព ៣) ឱកាសសម្រាប់​សមាហរណកម្ម​ការរួមចំណែក​របស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញាទៅក្នុងផែ​ន​ការអភិវឌ្ឍន៍គ្រប់កម្រិតក្នុងប្រទេសកម្ពុជា។

ថ្លែង​នៅក្នុង​ពិធី​បើកសន្និសីទ​ ឯកឧត្តម​ អ៊ាង សុផល្លែតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហា​គម្រាម​កំហែងពិត​ប្រាកដ ហើយប្រសិនបើយើង​មិនគិតគូរទេនោះ ឥទ្ធិពលនិងផលប៉ះពាល់​របស់វា​មកលើការ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​របស់យើង​នឹងកាន់តែធ្ងន់ធ្ងរ​ឡើងៗ។ ឯកឧត្តម​បានបន្តថា កន្លងមករាជរដ្ឋាភិបាល​បានចាត់វិធានការជាច្រើន​ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការ​រៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និង​កម្មវិធីសមស្របនានា។ ជាចុងក្រោយ ឯកឧត្តមបានគាំទ្រការធ្វើសមាហរណកម្ម​NDCទៅក្នុង​ផែនការអភិវឌ្ឍន៍ទោះបីជាមាន​ឬមិនមាន​ប្រភពហិរញ្ញវត្ថុ​ពី​អន្តរជាតិក៏ដោយ ដើម្បីពន្លឿន​កំណើនសេដ្ឋកិច្ច ភាពធន់ និងធ្វើឱ្យ​ប្រសើរឡើង​នូវសុខុមាលភាព​របស់ប្រជាជនយើង។

ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្រ្កេន ក៏បានឱ្យដឹងថារដ្ឋាភិបាលស៊ុយអែត គឺជាប្រទេស​ម្ចាស់ជំនួយធំជាងគេ​ក្នុងមនុស្ស​ម្នាក់ សម្រាប់មូលនិធិអាកាសធាតុ​ពិភពលោកសំខាន់ៗ រួមបញ្ចូលទាំង​មូលនិធិអាកាសធាតុបៃតង មូលនិធិបន្ស៊ាំ មូលនិធិប្រទេស​អភិវឌ្ឍន៍តិចតួច និងមូលនិធិ​បរិស្ថាន​​ពិភពលោក។ លោកជំទាវ បានបន្តថាប្រទេសស៊ុយអែតបាន​ផ្សារភ្ជាប់ទៅនឹងដំណើរការអន្តរជាតិជាបន្តបន្ទាប់​និងជិតស្និទ្ធ ដោយរួមបញ្ចូលទាំង​NDC ចាប់តាំង​ពីសន្និសីទកំពូលនៅទីក្រុងប៉ារីសរហូតដល់​របៀបវារៈឆ្នាំ​២០៣០ ដែលជាមាគ៌ា​លើកកម្ពស់ការផ្សារ​ភ្ជាប់គ្នារវាងសិទ្ធិមនុស្សនិងយេនឌ័រ ការលុប​បំបាត់ភាពក្រីក្រ ការទប់ស្កាត់​ជម្លោះ និងនិរន្តរភាពបរិស្ថាន។


លោក នីក ប៊ែរេសហ្វត នាយកប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានគូសបញ្ជាក់ពីកិច្ច​គាំទ្ររបស់អង្គការសហប្រជាជាតិ និងUNDPជាពិសេស លើការធ្វើសមាហរណកម្មគោលដៅអភិវឌ្ឍន៍ដោយចីរភាព​និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីការប្រែប្រួលអាកាសធាតុ​ទៅក្នុងផែនការអភិវឌ្ឍន៍​របស់​ប្រទេសកម្ពុជា។ លោកបានបន្តថា “យើងខ្ញុំគាំទ្រការឆ្លើយតបដែល​សមស្របសម្រាប់ដោះស្រាយ​បញ្ហាអភិវឌ្ឍន៍ដ៏ស្មុគស្មាញដោយផ្អែកលើ​សមត្ថភាព​ជំនាញ​នៃប្រព័ន្ធអង្គការសហប្រជាជាតិការយល់ដឹងស៊ីជម្រៅអំពីភាពជាក់លាក់របស់ប្រទេសកម្ពុជានិងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើទំនាក់ទំនងភាពជាដៃគូរវាងស្ថាប័ន​ជាច្រើន។

សិក្ខាកាមបាន​ពិភាក្សា​អំពីឧបករណ៍សមស្រប ដើម្បីស្វែងយល់ពីទំនាក់ទំនង​រវាង​NDC និង​របៀវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងប្រែក្លាយ​ការវិភាគទាំងនេះទៅក្នុង​ផែនការ​អភិវឌ្ឍន៍ដែលមានភាពប្រទាក់ក្រឡាទាំង​នៅថ្នាក់ជាតិ តាមវិស័យ និងមូលដ្ឋាន។ ឧបសគ្គនៃការអនុវត្ត​ក៏ត្រូវបានពិភាក្សា រួមមាន​ការសម្របសម្រួល​អន្តរវិស័យ និងហិរញ្ញប្បទាន។

គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលស្គាល់ពីតម្រូវចាំបាច់ក្នុងការគោរពគោលការណ៍នានានៃអនុសញ្ញាក្របខណ្ឌសហ​ប្រជាជាតិស្តីពីការប្រែប្រួល​អាកាសធាតុ​(UNFCCC) ជាពិសេស គោលការណ៍​ទទួលខុសត្រូវ​រួមគ្នា ប៉ុន្តែ​ក្នុងកម្រិត​ដោយឡែកពីគ្នា និង​ទៅតាម​សមត្ថភាពរៀងៗខ្លួននិង​សិទ្ធ​របស់​ប្រទេស​កំពុង​អភិវឌ្ឍក្នុង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ ជាការឆ្លើយតបនឹង “ការអំពាវនាវឱ្យមានសកម្មភាព​ទីក្រុងលីម៉ា” ក្នុង​ឆ្នាំ​២០១៤ កម្ពុជាបានដាក់ជូន​នូវរបាយការណ៍​ស្តីពីការ​ចូលរួមចំណែករបស់ខ្លួន​(NDC) ទៅកាន់UNFCCC នៅឆ្នាំ២០១៥ ហើយបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តNDC នៅឆ្នាំ២០១៦ ដើម្បីបញ្ជាក់ពី​ផែនការ​សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងផែនការទទួលបានហិរញ្ញវត្ថុ និងតាមដានសម្រាប់កម្ពុជា។

 

photo 2018 06 07 11 57 50

IMG 0473 1

photo 2018 06 07 11 58 15

photo 2018 06 07 11 58 57

IMG 0481 1

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ