ការផ្សព្វផ្សាយផ្លូវការនូវលទ្ធផលសិក្សាស្រាវជ្រាវស្តីពី ម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជា

photo 2018 04 27 11 59 21

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព បានសហការប្រកាស​ដាក់​ឱ្យ​ផ្សព្វផ្សាយជាផ្លូវការ​នូវ “លទ្ធផលសិក្សាស្រាវ​ជ្រាវ​ស្តីពី​ម៉ូដែលផលប៉ះពាល់នៃការ​ប្រែប្រួលអាកាស​ធាតុ​លើ​កំណើនសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹង​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវបង្ហាញថា ការប្រែប្រួល​អាកាសធាតុ​អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប​របស់​ប្រទេស​កម្ពុជា​ធ្លាក់ចុះប្រមាណជិត១០% នៅត្រឹមឆ្នាំ​២០៥០ (ហើយប្រមាណ២,៥% នៅត្រឹមឆ្នាំ​២០៣០)។ ផលប៉ះពាល់ចម្បងទីមួយ គឺផលិត​ភាព​ការងារមាន​ការធ្លាក់ចុះ​​ដោយសារតែ​សីតុណ្ហភាព​កើនឡើង ទីពីរ​គឺផលប៉ះពាល់នៃព្រឹត្តិការណ៍​ធាតុអាកាសធ្ងន់ធ្ងរ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជះឥទ្ធិពលទៅលើគ្រប់វិស័យនៃសេដ្ឋកិច្ច និង​ទីបី គឺប្រាក់ចំណូលមានការធ្លាក់ចុះ ដោយសារ​តែការ​ខូចខាត​ផលដំណាំ​ក្នុងវិស័យ​កសិកម្ម ក្នុងចន្លោះរយៈពេលពីបច្ចុប្បន្ន​រហូតដល់​ឆ្នាំ​២០៥០។

របាយការណ៍ក៏បានបង្ហាញផងដែរថា ការពង្រឹងគោលនយោបាយនិងការវិនិយោគបន្ស៊ាំទៅ​នឹងការប្រែប្រួលអាកាសធាតុ អាច​បញ្ចៀស​ផលប៉ះពាល់បានច្រើនជាងពាក់កណ្តាល តាមរយៈការរួមបញ្ចូលគោលនយោបាយលើកទឹកចិត្តវិស័យឯកជនក្នុង​ការងារបន្ស៊ាំ ការចំណាយសាធារណៈច្រើនជាងមុន​ក្នុងការ​ងារ​បន្ស៊ាំ និងចាត់វិធានការនានា​ដើម្បីជំរុញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែលមានប្រសិទ្ធផល​និងធន់នឹងអាកាសធាតុ។

ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុង​ពិធីផ្សព្វផ្សាយ​ថា ម៉ូដែលនេះជួយឱ្យ​កម្ពុជាអាចវាយតម្លៃអំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ​ទៅលើផលិតផលក្នុងស្រុកសរុប​បានប្រសើរ​ជាងមុន។ លទ្ធផលស្រាវជ្រាវនេះ នឹងប្រើប្រាស់​សម្រាប់យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យកម្ពុជា ឆ្នាំ​២០៥០ ព្រមទាំងសម្រាប់ការរៀបចំយុទ្ធសាស្រ្ត​របស់វិស័យ​សំខាន់ៗ តួយ៉ាងដូចជា​វិស័យឧស្សាហកម្ម។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា «ការសិក្សាស្រាវជ្រាវនេះ និង​ការរួមបញ្ចូល​គ្នានៃ​អ្នក​ជំនាញរវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ គឺបាននិងកំពុង​ជំរុញ​កំណើនសមត្ថភាពជាតិក្នុងការរៀបចំការស្រាវជ្រាវគោលនយោបាយ​សេដ្ឋកិច្ចច្បាស់លាស់ស្តីពីការប្រែប្រួលអាកាសធាតុ និង​ជូនដំណឹងដល់​រាជរដ្ឋាភិបាលអំពីអាទិភាព​ពាក់ព័ន្ធ។ សារគន្លឹះសំខាន់ដែលឯកឧត្តម​បានសង្កត់ធ្ងន់គឺ ផលប៉ះពាល់​នៃការ​ប្រែប្រួល​អាកាសធាតុមានសភាពធ្ងន់ធ្ងរ ប៉ុន្តែ​គោលនយោបាយល្អ​ៗដែល​រួមបញ្ចូលគ្នារវាងការវិនិយោគពីវិស័យឯកជន​និងសាធារណៈ និងហិរញ្ញវត្ថុ​អន្តរជាតិ អាចជួយការពារកំណើនសេដ្ឋកិច្ចកម្ពុជាពីផលប៉ះពាល់ទាំងអស់នេះបានភាគច្រើន។

លោកជំទាវ ម៉ារីយ៉ា សាហ្រ្គេន ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា ក៏បានកត់សម្គាល់ផងដែរ​ ថាតាមរយៈម៉ូដែល​នេះ រាជរដ្ឋាភិបាល​និង​ដៃគូអភិវឌ្ឍន៍ត្រូវការបង្កើនកិច្ចសហការគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់​បណ្តាលមកពីការ​ប្រែប្រួល​អាកាស​ធាតុ​ទៅលើកំណើនសេដ្ឋកិច្ច។ វិស័យឯកជនក៏មានតួនាទីសំខាន់ក្នុងការបង្កើនកិច្ចវិនិយោគ​ដែលធន់នឹងអាកាសធាតុ​ស្របតាមគោលនយោបាយលើកទឹកចិត្ត​សមស្រប​​របស់រាជរដ្ឋាភិបាល។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន្ធ​ពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន​រដ្ឋាភិបាល និង​វិស័យឯកជន។ របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា(​CCCA) និងកម្មវិធីថ្នាក់តំបន់ស្តីពីអភិបាលកិច្ចហិរញ្ញវត្ថុអាកាសធាតុ ដោយមានការគាំទ្រថវិកា​ពីទីភ្នាក់​ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) សហភាពអឺរ៉ុប(EU)កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ(UNDP)។

photo 2018 04 27 12 00 15

photo 2018 04 27 12 00 29

photo 2018 04 27 12 00 35

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ