សិក្ខាសាលាលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព

Nuclear workshop ITC 15 Dec 2016ដើម្បី​លើកកម្ពស់ចំណេះដឹងបន្ថែម ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោល​បំណងសន្តិភាព ព្រម​ទាំង​ស្វែងយល់ពីតួនាទី​របស់ក្រសួងស្ថាប័ន​ដែល​ពាក់ព័ន្ធ​នៅក្នុងវិស័យនេះ ជាពិសេស​ការចែករំលែកបទ​ពិសោធន៍ គំនិតយោបល់នានា​ដើម្បីជំរុញការភិវឌ្ឍក្នុងវិស័យនេះនៅកម្ពុជា នាពេល​អនាគត នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​នៃក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការ​ជា​មួយ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន​រៀបចំ «​សិក្ខា​សាលា​លើកកម្ពស់ការយល់ដឹង​ក្នុង​ការ​ប្រើ​ប្រាស់ថាមពល​នុយ​ក្លេអ៊ែរ​សម្រាប់បម្រើ​ឱ្យគោល​បំណង​សន្តិភាព» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទីក្រុងភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់​ខ្ពស់​​របស់​ឯកឧត្តម សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព នឹងចូលរួមជាគណៈអធិបតីនៅក្នុងពិធី​បើក​សិក្ខា​សាលានេះ។

អាន​បន្ត...
 

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

PA at Senate 5 Dec 2016នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជា​ប្រធានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការីបាន​ចូលរួម​សម័យ​ប្រជុំ​លើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣ ដើម្បីការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីសេចក្តីព្រាង​ច្បាប់​នេះ​ទើបបានទទួលការ​អនុម័តជាឯកច្ឆន្ទ​ក្នុងកិច្ច​ប្រជុំពេញអង្គ​របស់​រដ្ឋសភា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅនេះ។

អាន​បន្ត...
 

កិច្ចប្រជុំ​បំភ្លឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើកិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយគណៈកម្មការនៃព្រឹទ្ធសភា

ParisAgreement Setate 30Nov2016

នាព្រឹកថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព បាន​ដឹកនាំប្រតិភូចូលរួម​បំភ្លឺសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ស្តីពីការប្រែប្រួល​អាកាសធាតុ” ជាមួយគណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម ធនធាន​ទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន នៃព្រឹទ្ធសភា បន្ទាប់ពីសេចក្តីព្រាង​ច្បាប់នេះ​ទើបបាន​ទទួល​ការ​អនុម័តជាឯកច្ឆន្ទ​ក្នុងកិច្ច​ប្រជុំពេញអង្គ​របស់​រដ្ឋសភា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅនេះ។

អាន​បន្ត...
 

កិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងក្រសួងការបរទេសស៊ុយអេតអំពីវិស័យប្រែប្រួលអាកាសធាតុនៅកម្ពុជា

Meeting of GSSD and Sweeden 18 Nov 2016នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​ទទួលជួបប្រជុំការងារជាមួយលោកជំទាវ Ulrika Modéer រដ្ឋលេខាធិការនៃក្រសួងការបរទេស ស៊ុយអែត ដើម្បី​ពិភាក្សា​​អំពីកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ប្រែប្រួល​អាកាសធាតុ។ លោកជំទាវបានគូស​បព្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ស៊ុយអែតក្នុងការគាំទ្រប្រទេស​កំពុងអភិវឌ្ឍឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ ហើយ​បានសម្តែងការពេញចិត្ត​ចំពោះលទ្ធផល​នៃការអនុវត្ត​គម្រោង​នានា ​ដែលផ្តល់​ហិរញ្ញ​ប្បទាន​ដោយ​អង្គការ​​ស៊ីដា ជាពិសេស​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួល​​អាកាសធាតុ​កម្ពុជា ដែលបាន​គាំទ្រ​ការរៀបចំ និង​អនុវត្តផែនការយុទ្ធសាស្រ្ត​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុកម្ពុជា​២០១៤-២០២៣

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ