ឯកសារ​ជំនួយស្មារតី​សម្រាប់​មធ្យមសិក្សា

UnderstandingclimatechangeReferencequidebook.jpg

 

នាយកដ្ឋាន​ដ្ឋា​ន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន ដោយមាន​ការសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ផលិត​សៀវភៅ​ជំនួយស្មារតី​ផ្នែក​ប្រែប្រួល​អាកាសធាតុ​សម្រាប់​កម្មវិធី​ សិក្សា​នៅ​ថ្នាក់មធ្យមសិក្សា។

ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​ស្ថាប័នរដ្ឋ​សំខាន់​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​អប់រំ និង​លើកកម្ពស់​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ផ្អែកលើ​ប្រព័ន្ធ​អប់រំ​ផ្លូវការ និង​ក្រៅផ្លូវការ។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំពុង​រៀបចំ​ផែនការ​អប់រំ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ទៅក្នុង​កម្មវិធី​ជំនាញ​ជីវិត តាមរយៈ​ការបញ្ចូល​ឧបករណ៍​រៀនសូត្រ​ការប្រែប្រួល​អាកាសធាតុ និង​ការរៀបចំ​ស្រាវជ្រាវ​វិជ្ជាជីវៈ និង​បណ្តុះបណ្តាល​ការប្រែប្រួល​អាកាសធាតុ។



អាន​បន្ត...
 

ចំណេះដឹងមូលដ្ឋានស្តីពីការប្រែប្រួលអាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ

សំដៅលើ​ការប្រែប្រួល​ស្ថានភាព​អាកាសធាតុ​ដែល​អាច​កំណត់​អត្តសញ្ញាណ​បាន (ឧទាហរណ៍​តាមរយៈ​ការវិភាគ​សិ្ថ​តិ) តាមរយៈ​ការប្រែប្រួល​តួលេខ​មធ្យម និង/ឬ តួលេខ​អថេរ​នៃលក្ខណៈ​អាកាសធាតុ ហើយ​ការប្រែប្រួល​នោះ​បន្ត​ក្នុង​រយៈពេល​វែង​ជាច្រើន​ទសវត្សរ៍ ឬ​យូរ​ជាង​នេះ។ ការប្រែប្រួល​អាកាសធាតុ​អាច​បណ្តាលមកពី​ដំណើរ​ផ្ទៃក្នុង​របស់​ធម្មជាតិ ឬ​កម្លាំង​ជំរុញ​ពី​ខាងក្រៅ ឬ​បណ្តាលមកពី​ការប្រែប្រួល​រយៈពេល​វែង​នៃ​សមាសភាព​បរិយាកាស ឬ​ការប្រើប្រាស់​ដី ដោយសារ​សកម្មភាព​ម​នុស្ស។

មូលហេតុ​នៃ​ការប្រែប្រួល​អាកាសធាតុ

  • កត្តា​ធម្មជាតិ​ដូចជា​ការប្រែប្រួល​ថាមពលព្រះអាទិត្យ​ការប្រែប្រួលយឺតៗនៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ​ការប្រែប្រួល​ចរន្ត​ទឹកសមុទ្រ​ការប្រែប្រួល​ចរន្ត​ខ្យល់។ល។
  • សកម្មភាព​មនុស្ស​ដែល​ធ្វើឱ្យ​ប្រែប្រួល​ស្រទាប់​បរិយាកាស​ដូចជា​ការដុត​ឥន្ទ​ហៈ​ហ្វូ​ស៊ី​ល​ការកាប់​ព្រៃឈើ​ការដុត​ព្រៃ​ការរានដី​ធ្វើ​កសិកម្ម​ការសាងសង់​ពង្រីក​ទីក្រុង​ទីលាន​ចាក់សម្រាម។ល។

ផល​ផ្ទះ​កញ្ចក់

ផ្ទះ​កញ្ចក់គឺជា​ផ្ទះមួយ​ដែលមាន​ដំបូល​និង​ជញ្ជាំង​ធ្វើ​ពី​ផ្លា​ស្ទិ​ច​ឬ​កញ្ចក់​ថ្លា​ដែល​ត្រូវបាន​សាងសង់ឡើង​សម្រាប់​ដាំ​បន្លែ​ផ្កា​ឬ​រុក្ខជាតិ​ផ្សេងទៀត​នៅក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​ត្រជាក់​បង្គួរ​ឬ​តំបន់​ត្រជាក់។ផ្ទះ​កញ្ចក់​មាន​នាទី​ការពារ​និង​ផ្តល់​កម្តៅ​ដល់​រុក្ខជាតិ​ដំបូល​និង​ជញ្ជាំង​របស់​វា​អាចឱ្យ​ពន្លឺព្រះអាទិត្យ​ចាំង​ចូល​បាន​ប៉ុន្តែ​រាំង​ស្កាត់​មិនឱ្យ​កម្តៅ​ភាយ​ចេញ​វិញ។បាតុភូត​នេះ​ត្រូវបាន​ឱ្យឈ្មោះ​ថា​ផល​ផ្ទះ​កញ្ចក់។

ប្រភេទ​ឧស្ម័ន​ផ្ទះ​កញ្ចក់

ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ប្រភេទ​កើតឡើង​ពី​ធម្មជាតិ​និង​ពី​សកម្មភាព​មនុស្ស។ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កើតឡើង​ពី​ធម្មជាតិ​មានដូចជា​ចំហាយ​ទឹក(H2O)ឧស្ម័ន​កាបូ​និ​ច(CO2)មេតាន(CH4)ឌីអាសូតម៉ូណូអុកស៊ីត(N2O)និង​អូ​សូន(O3)។

ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កើតឡើង​ពី​សកម្មភាព​មនុស្ស​រួមមាន៖ ឧស្ម័ន​កាបូ​និ​ច (CO2) មេតាន (CH4) ឌីអាសូតម៉ូណូអុកស៊ីត (N2O) ស៊ុ​ល​ភូ​អ៊ិ​ច​សា​ភ្លុយអ​រីត (SF6) អ៊ី​ដ្រូ​ភ្លុយអ​រ៉ូ​កាបូន (HFCs) និង​ពែរ​ភ្លុយអ​រ៉ូ​កាបូន (PFCs)។

បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ

គឺជា​ដំណើរ​នៃ​ការ​សម្រប​ទៅនឹង​អាកាសធាតុ​បច្ចុប្បន្ន ឬ​រំពឹងទុក និង​ផលប៉ះពាល់​របស់​វា។ នៅក្នុង​ប្រព័ន្ធ​មនុស្ស បន្ស៊ាំ​មានបំណង​កាត់បន្ថយ​ផលប៉ះពាល់ ឬ​ស្វែងរក​ឱកាស​ដែលមាន​អត្ថប្រយោជន៍។ នៅក្នុង​ប្រព័ន្ធ​ធម្មជាតិ​អន្តរាគមន៍​របស់​មនុស្ស អាចជួយ​ឱ្យមាន​ការ​សម្រប​ទៅនឹង​អាកាសធាតុ​ដែល​នឹង​កើតឡើង និង​ឥទ្ធិពល​របស់​វា។

ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ

គឺជា​អន្តរាគមន៍​របស់​មនុស្ស​ដើម្បី​កាត់បន្ថយ​ប្រភព ឬ​បង្កើន​អាង​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់។ សកម្មភាព​កាត់បន្ថយ​រួមមាន ការដាំ​ដើមឈើ ការ​សន្សំសំចៃ​ទឹក និង​អគ្គិសនី ការកាត់បន្ថយ និង​ប្រើប្រាស់​សំណល់​ឡើងវិញ ការប្រើប្រាស់​ឡ​ជីវឧស្ម័ន និង​ថាមពល​ពន្លឺព្រះអាទិត្យ។

 

 

បណ្ណាល័យឯកសារ

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance

Link to the CCCN Facebook Page

CCCN ON FACEBOOK