ក្រុមការងារបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ ពិភាក្សា​ការងារ​អាទិភាព​សំខាន់​ចំនួន៣ ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាស​ធាតុ

CCTWG 21Mar2019ខេត្តសៀមរាប៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុក្នុង​នាមជាលេខាធិការដ្ឋាន​នៃ​ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានរៀបចំ​និងសម្របសម្រួល​កិច្ចប្រជុំ​លើកទី៤ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដើម្បីពិភាក្សាអំពី​ការងារ​អាទិភាព​សំខាន់ចំនួន៣ រួមមាន ១-បច្ចុប្បន្នភាពសូចនាករកម្រិតស្ថាប័ន​ជាតិ​ឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃក្របខណ្ឌតាមដានពិនិត្យ​និង​វាយតម្លៃការប្រែប្រួលអាកាសធាតុ, ២-របាយការណ៍​ពាក់កណ្តាល​អាណត្តិនៃ​ការអនុវត្ត​​ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (CCCSP) និង ៣-ផែនទីបង្ហាញផ្លូវការអនុវត្តការចូលរួម​ចំណែករបស់កម្ពុជា​ក្នុងការ​អនុវត្ត​អនុសញ្ញា​UNFCCC(NDC)។

កិច្ចប្រជុំបានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នចំនួន​១៩ជាសមាជិកក្រុមការងារ និងអ្នកពាក់ព័ន្ធសំខាន់ៗ សរុបចំនួន៤១នាក់ ក្នុងនោះស្រី្ត៩នាក់ ដែលដឹកនាំសម្របសម្រួល​ដោយ​ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារ​បច្ចេកទេស​ប្រែប្រួលអាកាសធាតុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១-២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៩ ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា “ក្រុមការងារបច្ចេកទេសនេះជាវេទិកាថ្នាក់ជាតិមួយ ដែលដឹកនាំផ្ទាល់ដោយសេនាធិការរបស់រាជរដ្ឋាភិបាល មិនដូចក្រុមការងារបច្ចេកទេសផ្សេង ដែលមានសហប្រធានពីដៃគូអភិវឌ្ឍន៍”។ ឯកឧត្តម​បានបន្តថា រាជរដ្ឋាភិបាលតាមរយៈ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានកំណត់បញ្ហាប្រែប្រួលអាកាសធាតុជាកត្តារាំងស្ទះដល់ការអភិវឌ្ឍជាតិ ដូចនេះ​ដើម្បី​អនុវត្ត​យុទ្ធសាស្រ្តឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនឹងផ្តោតអាទិភាព​លើការបន្តអនុវត្តផែនការ​យុទ្ធសាស្រ្តជាតិស្តីពីការ​អភិវឌ្ឍបៃតង​២០១៣­-២០៣០ ផែនការយុទ្ធសាស្រ្តCCCSP យុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦-­២០២៣ ផែនការយុទ្ធសាស្រ្តរេដបូកជាតិ និងការប្រើប្រាស់​មូលនិធិ​បរិស្ថានសង្គម ឱ្យមានប្រសិទ្ធភាព ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចបំភាយកាបូនទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ៕

 

IMG 9252 1

IMG 9270 1

IMG 9273 1

image 2019 03 21 11 07 56 1

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ