កិច្ចប្រជុំ​លើកទី១​នៃ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍

CCTWG DP 27Jun2017

រាជធានីភ្នំពេញ - នាព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ក្រសួង​-ស្ថាប័នរដ្ឋាភិបាល​និងដៃគូអភិវឌ្ឍន៍​ដែល​កំពុង​ធ្វើការ​ផ្នែក​ប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា បាន​ជួបប្រជុំ​គ្នា​ជា​លើកដំបូង ដើម្បីពិភាក្សា​អំពី​ការ​បង្កើតយន្តការ​សម្រប​សម្រួល​គោលនយោបាយ​ប្រែប្រួល​អាកាស​ធាតុ​​ដែល​កំពុង​ដំណើរការ​រវាងស្ថាប័នរដ្ឋាភិបាល ​និងដៃគូអភិវឌ្ឍន៍ ក៏ដូចជា​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រប​សម្រួល​ដែល​កំពុងកើតមាន។

ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួមសំខាន់ៗ​មាន ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​មាន​សមាសភាព​ពី​ក្រសួង-ស្ថាប័ន​ចំនួន​១៩ ដៃគូអភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​គ្រឹះស្ថាន​សិក្សា សរុប​ចំនួន ៦២នាក់​ តំណាង​ឱ្យ​៤៩ក្រសួង-ស្ថាប័ន។ កិច្ចប្រជុំ​នេះ រៀបចំ​ដោយ​​នាយកដ្ឋានប្រែប្រួល​អាកាសធាតុនៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​(CCCA) ក្រោមការ​សម្របសម្រួល​និងដឹកនាំដោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ​គឺជាបញ្ហាអន្តរវិស័យមិនមែនតែ​របស់​វិស័យណា​មួយ​ឡើយ។ជាការឥតប្រយោជន៍សម្រាប់យើងក្នុងការរៀបចំកម្មវិធីប្រែប្រួលអា​កាស​​ធាតុ​ដាច់តែឯង​និង​គ្រប់​គ្រងកម្មវិធីទាំងនោះតាមវិធីដាច់ដោយឡែក។វិធីតែមួយដែល​អាច​សម្រេច​លទ្ធផលគឺការដាក់បញ្ចូល​ការប្រែ​ប្រួល​អា​កាស​ធាតុ​ទៅក្នុងវិធីដែលយើងកំពុងអនុវត្តនៅក្នុងវិស័យរៀងៗខ្លួន។ឯកឧត្តម បានបន្តថា មានកិច្ចការជាច្រើន​ដែលត្រូវកែលម្អ ដើម្បីធានាថា​ការប្រែ​ប្រួល​អាកាសធាតុអាចបន្ស៊ីជាមួយអាទិភាពជាតិនិងការសម្របសម្រួល​បានប្រសើរជាងមុនក្នុង​ចំណោមដៃគូនានា​ដើម្បី​បញ្ជៀស​ភាព​ត្រួតស៊ីគ្នា។ ការរៀបចំសំណើគម្រោង​សម្រាប់មូលនិធិអាកាសធាតុបៃតង គឺជាគំរូដ៏ល្អសម្រាប់តម្រូវការសម្របសម្រួល​ដៃគូ។

ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការ បានស្នើ​ដៃគូពាក់ព័ន្ធធ្វើការ​ជាមួយ​វិស័យឯកជន​និង​គ្រឹះស្ថានសិក្សា​ក្នុងការដោះស្រាយ​ប្រែប្រួល​អាកាស​ធាតុ ថា “យើងត្រូវបង្កើតបរិយាកាសអំណោយផល​សម្រាប់ការ​វិនិយោគឆ្លាតខាងអាកាសធាតុ​ប៉ុន្តែក៏ត្រូវធ្វើការ​តាមរយៈ​ភាពជាដៃគូ​សាធារណៈ-ឯកជនផង​ដែរដើម្បីសាកល្បងនិងបង្កើតគំរូធុរកិច្ចថ្មីៗដែលពុំទាន់បានបង្ហាញភស្តុតាងពេញលេញនៅ​ឡើយជាពិសេស​បន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ។”

កិច្ចពិភាក្សា​សំខាន់ៗបានផ្តោតទៅលើ៖

- សេចក្តីព្រាងលក្ខខណ្ឌការងារសម្រាប់​កិច្ច​ប្រ​ជុំ​រវាង​ក្រុមការងារបច្ចេកទេសប្រែប្រួល​អាកាស​ធាតុនិងដៃគូអភិវឌ្ឍន៍

- ការស្វែងយល់រួមគ្នា​អំពីអាទិភាពនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​កម្ពុជា ក្របខណ្ឌផែនការ​និងស្ថាប័ន និងតំណភ្ជាប់​ទៅនឹង​ដំណើរការអន្តរជាតិ (តួយ៉ាងដូចជា ផែនការយុទ្ធសាស្រ្ត​ឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុ/​ផែនការសកម្មភាព​ឆ្លើយតប​នឹង​ការប្រែ​ប្រួល​អាកាសធាតុតាមវិស័យ ការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្ត​UNFCCC និង​ដំណើរការ​ផែនការ​ជាតិ​បន្ស៊ាំ​នឹងការ​ប្រែប្រួល​អាកាសធាតុ)

- ដៃគូអភិវឌ្ឍន៍ដឹងពីកន្លែង​ដែល​ត្រូវរាយការណ៍ព័ត៌មានកម្មវិធីការងារប្រែប្រួលអាកាសធាតុរបស់ពួកគេ និងដឹង​ពី​កន្លែង​ដែល​អាច​ស្វែងរក​ព័ត៌មាន​សកម្មភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា

- ការស្វែងយល់រួមគ្នា​ទៅលើក្របខណ្ឌនិងវិធានសម្រាប់អភិវឌ្ឍ ពិនិត្យ និង​អនុម័តហិរញ្ញវត្ថុ​កាបូន/គម្រោងបង់ថ្លៃផ្អែកលើលទ្ធផល

- ការស្វែងយល់រួមគ្នាទៅលើ​ដំណើរការ​ដែលអាចភ្ជាប់កម្ពុជា​ទៅនឹង​មូលនិធិអាកាសធាតុបៃតង ដោយរួមបញ្ចូលទាំងកម្មវិធីត្រៀម និងការរៀបចំនីតិវិធី។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ