ប្រព័ន្ធដាំដុះ​ដោយ​ប្រើ​ដំណាំ​​គម្រប​ដី​​និង​មិនភ្ជួរដី៖​ តើការ​អនុវត្តបច្ចេកទេស​នេះ​នៅ​មូលដ្ឋាន​នឹង​ផ្តល់ព័ត៌មាន​សម្រាប់​គោល​នយោបាយជាតិ​យ៉ាង​ដូចម្តេច?

DMC systemទម្លាប់នៃការអនុវត្តកសិកម្មអភិរក្ស ច្រើននាំ​មកនូវ​ផល​ប៉ះពាល់អវិជ្ជ​មានមកលើ​ធនធានធម្មជាតិ ដូចជា ដី ទឹក និងជីវៈចម្រុះ។ ភាព​រាំង​ស្ងួត​កាន់តែ​ធ្ងន់ធ្ងរនិង​ញឹកញាប់ បណ្តាលឱ្យកសិករតូចតាច​នៅ​តំបន់​កសិកម្ម​ពឹង​ទឹក​ភ្លៀង ដែលមានសរុបជាង៨០% នៃផ្ទៃដីដាំដុះ​សរុប​នៅ​កម្ពុជា កាន់​តែ​ប្រឈមនឹងភាពងាយ​រងគ្រោះ។ ប្រព័ន្ធ​DMC​ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយ​​បញ្ហា​ប្រឈម​ទាំងនេះដោយបង្កើនភាពធន់នៃដី និង​បង្កើន​សមត្ថភាព​បន្សាំុ​របស់​កសិករ​តូចតាច​ចំពោះ​កង្វះទឹក​និង​ភាពរាំងស្ងួត។

លទ្ធផលនៃការពិសោធនៅកម្ពុជា បង្ហាញ​ថាប្រព័ន្ធនេះ​គឺជា​វិធានការបន្សាំុមួយ​ប្រកប​ដោយប្រសិទ្ធភាព​ក្នុងការ​បង្កើនសមត្ថ​ភាពរក្សាសំណើម​ដីនិង​កាត់បន្ថយ​រំហួត។ លើសពីនេះ ប្រព័ន្ធនេះអាច​កាត់បន្ថយ​ហានិភ័យ​អាកាស​ធាតុ ដោយផ្តល់មកវិញនូវជម្រើសបត់​បែន​​សម្រាប់​កសិករ​ក្នុង​ការ​ដាំ​ដំណាំចម្បង ដូចជា ដំឡូងមី និងស្រូវ ដែលបន្ត​ដោយ​ជម្រើស​​ដំណាំបន្ទាប់បន្សំដែលមានវដ្តលូតលាស់ខ្លីខុសគ្នា។ ប្រព័ន្ធនេះក៏រួមចំណែក​ដល់ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដោយ​សារការ​ឈប់ភ្ជួរនិងរាស់ដី ហើយបន្ទាប់មក​បង្កើន​សារធាតុ​សរីរាង្គក្នុងដី (រួម​បញ្ចូល​ទាំង​កាបូនសរីរាង្គដី) នាំឱ្យ​បង្កើនការ​ស្រូប​ទុកកាបូន។

គម្រោងប្រពលវប្បកម្មអេកូឡូស៊ីដីនិង​មុខងារ​កម្ម​ប្រព័ន្ធ​អេកូឡូស៊ី​(EISOFUN) ដែលអនុវត្តដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់​ និង​​នេសាទ សកលវិទ្យាល័យភូមិន្ទកសិកម្ម និង​​វិទ្យា​ស្ថាន​​បច្ចេកវិទ្យាកម្ពុជា និង​គាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) មាន​គោលដៅ​បង្កើត​ចំណេះដឹងវិទ្យា​សាស្រ្តអំពី​សេវា​ប្រព័ន្ធ​អេកូឡូ​ស៊ីដី ដែល​អាច​ជួយអ្នករៀបចំគោលនយោបាយ​អាចរៀបចំ​គោលនយោបាយ​នវា​នុវត្តន៍​និងយន្តការសមស្រប សម្រាប់​​ជួយ​កសិករ​និង​បង្កើនការផ្សព្វ​ផ្សាយ​ប្រព័ន្ធដំាំដុះនេះ។ ដៃគូ​គម្រោង​EISOFUN បានគូស​បញ្ជាក់ថា​គម្រោងនេះជាផ្នែកមួយ​នៃការ​រួម​ចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា និង​ផែន​ការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយជំរុញកសិកម្មឆ្លាត​ខាង​អាកាស​ធាតុ​និង​ពង្រឹងការអភិវឌ្ឍទម្លាប់កសិកម្មច្នៃប្រឌិត​តាម​បែប​ធម្មជាតិ សំដៅបង្កើនភាព​បន្សាំុ និងកាត់បន្ថយ​ការប្រែប្រួលអាកាសធាតុនៅ​កម្ពុជា។

លទ្ធផលនៃការអនុវត្តគម្រោងនឹងរួមចំណែកផ្តល់ជាព័ត៌មានសម្រាប់កម្មវិធី​របស់ក្រសួងកសិកម្ម និងគោលនយោ​បាយ​ជាតិ​របស់​ក្រសួងកសិកម្ម (ដូចជា ច្បាប់ស្តីពីការគ្រប់គ្រងដីកសិកម្ម) តាមរយៈទិវាស្រែកសិករ វេទិកាពហុ​អ្នកពាក់ព័ន្ធ ឯកសារ​សង្ខេប​គោល​នយោបាយ វេទិកាចែករំលែក និងផ្សព្វផ្សាយចំណេះដឹង៕

តើប្រព័ន្ធដាំដុះដោយប្រើដំណាំគម្របដី​និងមិនភ្ជួរដី ជាអ្វី?
ប្រព័ន្ធដាំដុះដោយប្រើ​ដំណាំគម្របដី​និងមិនភ្ជួរដី(Direct Seeding Much-based Cropping: DMC) ប្រើប្រាស់​គោលការណ៍​បច្ចេក​ទេស​នៃ​កសិកម្មអភិរក្ស​ចំនួន​៣ :  រំខានដីតិចតួច មាន​គម្របដីជាប្រចាំ និងពិពិធកម្មមុខដំណាំ។ ​ប្រព័ន្ធនេះ ជួយ​ឱ្យ​ដំណាំ​គម្របដីមានមុខងារខុសគ្នា និងប្រើប្រភេទដំណាំខុសគ្នាសមស្រប ដើម្បី​កែលម្អ​ដំណើរការ​ជីវសាស្រ្ត​និងប្រព័ន្ធ​ផលិតកម្ម​ទាំង​មូល ​​រួម​ចំណែកបង្កើន​ភាពរស់​នៃដី​​។ ប្រព័ន្ធ​នេះ​ប្រើប្រាស់​ដំណាំ​ច្រើនប្រភេទ​តាមរដូវ​កាល​និងទីកន្លែង​ជាក់លាក់ ពីកម្រិត​ចម្ការ​ដល់តំបន់ទេស​ភាព ដើម្បីបង្កើនជីជាតិដីសម្រាប់ដំណាំ​ កាត់​បន្ថយការបាត់បង់ទឹកនិងជីជាតិ ពង្រីកវត្តមាន​សារពាង្គកាយ​រស់​របស់​​ដី និងបង្កើនអត្ថប្រយោជន៍ទៅវិញទៅមក​របស់កសិប្រព័ន្ធអេកូឡូស៊ីតាមរយៈអន្តរកម្មជីវសាស្រ្តនិង​ភាពបំពេញគ្នា។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ