កាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជានៅតាមជនបទ

SRL projectដើម្បីកែលម្អរបរចិញ្ចឹមជីវិតរបស់​ប្រជាជនធន់​នឹងការប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​រយៈពេលវែង គឺត្រូវ​កែលម្អ​ការ​គ្រប់គ្រង​និងប្រើប្រាស់ធនធា​នទឹកដែល​មាន​ស្រាប់​​នៅ​មូលដ្ឋាន​សម្រាប់​​កស​iកម្ម។ គម្រោង "​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះនៃ​ជីវ​ភាព​​របស់​ប្រជាជនកម្ពុជា​នៅជន​បទ​តាម​រយៈ​ការ​ពង្រឹងផែនការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ថ្នាក់​​​ក្រោម​ជាតិ​និងការ​អនុវត្តសកម្មភាព​អាទិ​ភាព" ហៅកាត់ថា គម្រោងSRL​ កំពុង​ធ្វើ​កិច្ចការខាងលើ ដោយ​ផ្តោត​​ជាពិសេស​លើគ្រួសារ​ក្រី​ក្រ មាន​ដី​តិច​តួចឬ​គ្មាន​ដី និង​/​ឬ​ស្រ្តី​ជា​មេគ្រួសារ។

គម្រោង​​នេះអនុវត្ត​ដោយ​នាយកដ្ឋាន​ប្រែប្រួល​​អាកាស​ធាតុ​​នៃអ​គ្គ​លេ​ខា​ធិការ​​ដ្ឋាន​ក្រុម​ប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព សម្របសម្រួលជាមួយ​លេខាធិការដ្ឋាន​គណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេ​យ្យ​នៅ​ថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.)។ ចាប់ពីខែកក្កដា​ ឆ្នាំ​២០១៥ រហូត​ខែធ្នូ ឆ្នាំ២០១៩ គម្រោង​​នេះនឹង​អនុវត្ត​នៅ​ក្នុង​ឃុំចំនួន៨៩ក្នុងស្រុក​ចំនួន១០ នៃ​ខេត្ត​សៀម​រាប​និងកំពង់ធំ ដើម្បីកែលម្អប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោម​ជាតិពាក់ព័ន្ធនឹងរបរ​ចិញ្ចឹមជីវិត​នៅតំបន់ជនបទ តាម​រយៈ​ការរៀបចំផែនការ ថវិកា និង​ការ​អនុវត្ត​​​​សកម្មភាពដែលគិត​គូរពីអា​កាស​ធាតុ។

គោលដៅ​របស់គម្រោងSRL នឹង​សម្រេច​បាន​លទ្ធផលចម្បងចំនួនបី៖

- ពង្រឹងផែនការប្រែប្រួលអាកាសធាតុ ​ថវិកា និងការ​អនុវត្តនៅ​ថ្នាក់​ក្រោមជាតិ ដោយ​ធ្វើការគាំទ្រ​ការបញ្ជ្រាបវិធានការ​បន្សាំុទៅ​ក្នុង​ផែនការ​និង​​កម្មវិធីវិនិយោគ​​មាន​ស្រាប់របស់ស្រុកចំនួន១០និងឃុំនានា​នៃ​ស្រុកទាំងនោះ តាម​​​រយៈ​ការអភិវឌ្ឍ​សមត្ថភាព​បច្ចេក​​ទេស​ផ្នែក​ផ្សព្វ​ផ្សាយ​អំពី​កសិកម្ម​គិតគូរអាកាសធាតុ និងផ្នែករៀបចំផែនការនិងអនុវត្តការងារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ធន់នឹងអាកាសធាតុ។

- ធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃជីវភាពរស់នៅរបស់ប្រជាជនងាយរងគ្រោះដោយការប្រែប្រួលរបបទឹកភ្លៀង ទឹក​ជំនន់ និង​ភាព​រាំងស្ងួត តាមរយៈ ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកខ្នាតតូចដែល​ជួយ​ឱ្យកសិករទប់នឹងការធ្លាក់ភ្លៀង​វស្សា​ដែលមិន​អាចព្យាករណ៍​ ហើយធ្វើឱ្យផលិតកម្មកសិកម្ម​កាន់តែមានភាពធន់។ ក្រុម​​ស្រ្តី​ក្រីក្រ​និង​ងាយ​រងគ្រោះ នឹង​ទទួល​ការគាំទ្រ​សម្រាប់​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត​ដែល​ទាមទារ​ដី​ទំហំតូចប៉ុណ្ណោះ  និង​ទទួល​ការ​គាំទ្រ​បន្ថែម​ផ្នែក​កសាងមូលធន​សង្គម។

- ធ្វើឱ្យប្រសើរនូវបរិយាកាសទាក់ទាញជំនួយ និងពង្រីកការគ្រប់គ្រងហិរញវត្ថុបន្សាំុ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ថ្នាក់​ក្រោមជាតិ ដើម្បីកសាង​ភាព​ធន់​​នៃជីវភាពរស់់នៅ​តាមជនបទ ដោយ​​កែលម្អ​ប្រព័ន្ធ​វាយ​តម្លៃការងារ​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិលើ​ផ្នែក​បន្សាំុ ដោយ​ប្រើប្រាស់​ជំនួយឥត​សំណងសម្រាប់ធន់នឹងអាកាសធាតុផ្អែកលើលទ្ធផល (ដើម្បី​ផ្តល់​ថវិកាបដិភាគ​ សម្រាប់​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ) ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាម​ដាន វាយតម្លៃ ព្រមទាំងលើក​ផែនការកែលម្អ​សមត្ថភាព​និង​លទ្ធផលក្នុងការបន្សាំុនឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលាបើក​ដំណើរការ​គម្រោងSRLជាផ្លូវការ​បានរៀបចំ​ឡើង​នៅខេត្ត​សៀមរាប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ដោយ​មានការ​ចូល​រួមពី​អ្នកពាក់ព័ន្ធ​សរុប​ចំនួន៨០នាក់ តំណាងស្ថាប័នថ្នាក់​ជាតិក្រោមជាតិ ​ដៃគូ​អភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរ​មូលដ្ឋាន៕

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ