កិច្ចពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​អំពី​ក្របខណ្ឌ​ហិរញ្ញប្បទាន​ផែនការ​ជាតិ​បន្សាំុ​នឹង​ការប្រែប្រួល​អាកាសធាតុ

NAP strategy workshopដោយមានកិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់​អភិវឌ្ឍន៍ អន្តរជាតិ (USAID) កិច្ច​សហ​ប្រតិ​បត្តិការ​អាល្លឺម៉ង់(GIZ) កំពុង​អនុវត្តកម្មវិធីត្រៀមហិរញ្ញវត្ថុអាកាសធាតុ ដើម្បី​គាំទ្រ​ផ្នែកបច្ចេកទេស អនុវត្ត​ផែនការ​ជាតិ​បន្សាំុ​នឹងការ​ប្រែប្រួល អាកាសធាតុដល់នាយកដ្ឋានប្រែប្រួល​អាកាស​ធាតុ​។ ក្នុងន័យនេះក្របខណ្ឌហិរញ្ញប្បទាន​ផែនការ​ជាតិ​បន្សាំុ គឺជា​សមិទ្ធផល​សំខាន់​មួយនៃកម្មវិធី​ត្រៀម​ហិរញ្ញ​វត្ថុ​​អាកាសធាតុ ដើម្បី​បង្កើន​ល្បឿនភាព​ត្រៀម​នៃ​ហិរញ្ញ​វត្ថុអាកាសធាតុនៅកម្ពុជា។

នៅខែកុម្ភៈ ឆ្នាំ២០១៧ សិក្ខាសាលា​ពិគ្រោះយោបល់​ដែល​មាន​អ្នក​​ចូលរួមសរុប៤៤រូប តំណាងក្រសួង​ស្ថាប័ន​និងដៃគូអភិវឌ្ឍចំនួន​២៣​ស្ថាប័ន រួមគ្នាពិភាក្សា​និងផ្តល់​យោបល់លើសេចក្តីព្រាងក្របខណ្ឌហិរញ្ញប្បទាននេះនិង​ផែនការអនុវត្ត និង​បានវិភាគ​សកម្មភាព​អាទិភាព​ចំនួន​៤០​ដែលស្រង់ពី​សកម្មភាព​ពុំទាន់​ទទួល​មូលនិធិ​ចំនួន​១៤៨​​នៅ​ក្នុង​ផែនការសកម្មភាពឆ្លើយតបនឹង​ការ​ប្រែប្រួលអាកាសធាតុរបស់ក្រសួងស្ថាប័នដែលងាយរងផលប៉ះពាល់​​ដោយសារអាកាសធាតុ។

លទ្ធផល​នៃការ​ពិភាក្សា បានផ្តល់ព័ត៌មាន​សម្រាប់រៀបចំខ្លឹមសារនៃក្របខណ្ឌ ដូច​ខាងក្រោម៖
- ផែនការអនុវត្តក្របខណ្ឌហិរញ្ញប្បទានផែនការ​ជាតិបន្សាំុ នឹងស្នើអនុសាសន៍សម្រាប់រយៈពេលខ្លី មធ្យម និងវែង ដោយ​រួម​បញ្ចូល​បញ្ហានានា ដូចជា ការរៀបចំនិងលំដាប់លំដោយនៃសកម្មភាពសំដៅតម្រង់ទិសសកម្មភាពអាទិភាពស្វែងរកប្រភពមូលនិធិដែលមានសក្តានុពល។
- សកម្មភាពអាទិភាពប្រមាណ៤០ ​ត្រូវបានចាត់ថ្នាក់ជា "ដំណាក់​កាលជិតអនុវត្ត" ឬ រៀបនឹងត្រៀម​ទទួល​ហិរញ្ញប្បទាន​អាកាស​ធាតុ។
- សកម្មភាពមួយចំនួនទាមទារឱ្យមានពេលវេលានិងកិច្ចប្រឹងប្រែង​មុននឹងអាចត្រៀមដាក់ពាក្យសុំទៅប្រ​ភព​​​មូល​និធិនានា ត្រូវចាត់ជា
 "ដំណាក់កាលរៀបចំ"។ សកម្មភាពបន្ថែម​​ជា​អន្តរ​វិស័យ ត្រូវចាត់ជា "ការរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ផែនការ
សកម្មភាពជាតិ"។

ដើម្បីបំពេញបន្ថែមលើផែនការអនុវត្តហិរញ្ញប្បទានផែនការជាតិបន្សាំុ ក្របខណ្ឌហិរញ្ញប្បទាននេះបាន​បញ្ចូល​ការ​វិភាគ​​ពិស្តារ​អំពី​ជម្រើស​មូល​និធិ​អាកាសធាតុ​អន្តរជាតិ​សម្រាប់សកម្មភាពបន្សាំុអាទិភាព ក៏ដូចជា ការ​ពិនិត្យ​លទ្ធផលសិក្សាកន្លងមក ដូចជា ការវាយ​តម្លៃ​តម្រូវ​​ការហិរញ្ញប្បទានសម្រាប់សកម្មភាពបន្សាំុនឹងការប​្រែប្រួល​អាកាសធាតុ ការពិនិត្យលើការចំណាយ​និងថវិកាជាតិ ការ​សិក្សា​កាលានុវត្តភាពវិនិយោគនៃវិស័យឯកជន៕

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ