ឯកសារចេញផ្សាយថ្មី - ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្សុំា និងផែនការអនុវត្តន៍

ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្សុំា និងផែនការអនុវត្តន៍ត្រូវបាន​បោះពុម្ពផ្សាយដោយអគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព។ ឯកសារនេះបង្ហាញពីការ​វិភាគហិរញ្ញប្បទានទិដ្ឋភាពចម្រុះ (ការស្វែងយល់ពីតម្រូវការ កង្វះខាត​ហិរញ្ញប្បទាន​នាពេលបច្ចុប្បន្ន ជម្រើសនៃមូលនិធិក្នុងស្រុក និងអន្តរជាតិ ការចូលរួមចំណែករបស់វិស័យឯកជន) ហើយឯកសារ​នេះក៏បាន​ផ្តល់ផងដែរនូវផែនការអនុវត្តន៍សម្រាប់សកម្មភាពអាទិភាពបន្សុំា ។ ​ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្សុំា និងផែនការ​​អនុវត្តន៍បានកំណត់វិធីសាស្រ្តរយៈពេលមធ្យមរហូតដល់រយៈពេលវែង ព្រមទាំងសំណូមពរ​រយៈពេលខ្លីសម្រាប់​សកម្មភាព​ប្រែប្រួល​អាកាសធាតុអាទិភាពចំនួន៤០ ដែលបានចម្រាញ់​ចេញពីសកម្មភាព​ប្រែប្រួលអាកាសធាតុ​ចំនួន១៤៨​របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមិនទាន់បានទទួលមូលនិធិ។ ​

អាន​បន្ត...
 

ឯកសារចេញផ្សាយថ្មី - ដំណើរការផែនការជាតិបន្សុំាកម្ពុជា

ដំណើរការផែនការជាតិបន្សុំាត្រូវបានរៀបចំបោះពុម្ភដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ឯកសារ​នេះបានធ្វើការសង្ខេបនូវភាពងាយរងគ្រោះ និងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដំណើរការសំខាន់ៗ វិសាល​ភាពស្ថាប័ន សកម្មភាព ហិរញ្ញប្បទាន និងការកៀរគរធនធាន និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ​ដែលរួមផ្សុំបង្កើត​បានជា​ដំណើរការ​ផែនការជាតិបន្សុំានៅកម្ពុជា។ ឯកសារនេះក៏បានបង្ហាញ​ផ្លូវទៅខាងមុខទៀត​ដើម្បីបង្កើនកិច្ចខិតខំ​ប្រឹងប្រែង​ការងារ​បន្សុំានៅកម្ពុជា។

 

Launch of the Cambodia Component of the Regional Programme on Strengthening the Governance of Climate Change Finance to Enhance Gender Equality 2017-2022

UNDP Sida Regional Launch 27Sep2017Phnom Penh, 27th September 2017, General Secretariat of the National Council for Sustainable Development (NCSD) and UNDP-Sida launched a second phase of the “Cambodia Component of the Regional Programme on Strengthening the Governance of Climate Change Finance to Enhance Gender Equality 2017-2022”, financially supported by Sweden at Raffles Le Royal Hotel. The programme focuses on strengthening the integration of climate change issues in the national budget, also taking into account gender and vulnerable groups. It will generate evidence on the links between climate investments and growth at a macro level and how climate investments affect vulnerable groups, including a gender perspective at micro level. From this evidence it will help demonstrate to decision-makers how investing in climate change adaptation and mitigation will deliver higher economic and social benefits.

អាន​បន្ត...
 

កិច្ចប្រជុំ​លើកទី១​នៃ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍

CCTWG DP 27Jun2017

រាជធានីភ្នំពេញ - នាព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ក្រសួង​-ស្ថាប័នរដ្ឋាភិបាល​និងដៃគូអភិវឌ្ឍន៍​ដែល​កំពុង​ធ្វើការ​ផ្នែក​ប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា បាន​ជួបប្រជុំ​គ្នា​ជា​លើកដំបូង ដើម្បីពិភាក្សា​អំពី​ការ​បង្កើតយន្តការ​សម្រប​សម្រួល​គោលនយោបាយ​ប្រែប្រួល​អាកាស​ធាតុ​​ដែល​កំពុង​ដំណើរការ​រវាងស្ថាប័នរដ្ឋាភិបាល ​និងដៃគូអភិវឌ្ឍន៍ ក៏ដូចជា​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រប​សម្រួល​ដែល​កំពុងកើតមាន។

ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួមសំខាន់ៗ​មាន ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​មាន​សមាសភាព​ពី​ក្រសួង-ស្ថាប័ន​ចំនួន​១៩ ដៃគូអភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​គ្រឹះស្ថាន​សិក្សា សរុប​ចំនួន ៦២នាក់​ តំណាង​ឱ្យ​៤៩ក្រសួង-ស្ថាប័ន។ កិច្ចប្រជុំ​នេះ រៀបចំ​ដោយ​​នាយកដ្ឋានប្រែប្រួល​អាកាសធាតុនៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​(CCCA) ក្រោមការ​សម្របសម្រួល​និងដឹកនាំដោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ