អ្នករៀបចំផែនការ​និង​អ្នកអនុវត្តជាក់ស្តែង ជួបជុំគ្នា​ចែករំលែក​ចំណេះដឹង​ដើម្បី​ពង្រឹង​ភាពធន់នឹង​អាកាសធាតុ​របស់​សហគមន៍​មូលដ្ឋាន

KSevent2018 1

ខេត្តសៀមរាប៖ អ្នករៀបចំផែនការនិងអ្នកអនុវត្តជាក់ស្តែង ដែលរួមមាន តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរវិស័យថ្នាក់ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យសិក្សាធិការ និងវិស័យ​ឯកជន សរុប​១៧០នាក់ ដែលកំពុងរៀបចំផែនការ និងអនុវត្ត​សកម្មភាពបន្សុំា​និងការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅថ្នាក់សហគមន៍មូលដ្ឋាន បានចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីចែករំលែកចំណេះដឹង​ពាក់ព័ន្ធនឹង​ការពង្រឹងភាពធន់នឹងអាកាសធាតុរបស់សហគមន៍មូលដ្ឋាន​នៅកម្ពុជា ចាប់ពីថ្ងៃចន្ទ ៥កើត អង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាឱកាសរៀនសូត្រពីគ្នា​ទៅវិញ​ទៅមកពីមេរៀនបទពិសោធន៍ និងភាពប្រឈមក្នុង​ការពង្រឹង​ភាពធន់នឹងអាកាសធាតុនៅតាមសហគមន៍ ក៏ដូចជា​ស្វែង​រក​វិធីសាស្រ្ត​បង្កើនប្រសិទ្ធភាពការការឆ្លើយតបឱ្យកាន់តែប្រសើរឡើង។​

នៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចាត់ទុកថា ការប្រែប្រួលអាកាសធាតុជាកត្តា​ប៉ះពាល់ដល់ការអភិវឌ្ឍ​ដោយចីរភាព កិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ​ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវចែករំលែកចំណេះដឹង និងបទពិសោធទាំងល្អ និងអាក្រក់នូវអ្វីដែលអនុវត្តបាននិងមិនបាន និងអ្វីដែលគួរជៀសវាង ដើម្បីជាប្រយោជន៍គាំទ្រកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកសង្គមមួយដែលបៃតង បញ្ចេញកាបូនតិច ធន់នឹងអាកាសធាតុ មានសមធម៌ និងភាពសុខដុមរវាងការរស់នៅរបស់មនុស្ស និងបរិស្ថាន។

ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តម នី គឹមសាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងនៃ​លេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុជាការគម្រាមកំហែងចម្បងមួយនាពេលបច្ចុប្បន្ននិងអនាគតដល់ការអភិវឌ្ឍ ជាពិសេសសម្រាប់​ប្រទេស​ក្រីក្រដែលសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ដូចជាកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមស្នើឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធជួយតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ការអនុវត្ត​គម្រោង និងការកសាង​សមត្ថភាពរដ្ឋបាលថ្នាក់ក្រោម​ជាតិក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ។

ប្រធានបទសំខាន់ៗបានកំពុងលើកមកចែករំលែកនិងពិភាក្សារួមមាន៖ ១)វិធីសាស្រ្តពង្រឹងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុនិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ(DRR) ទៅក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិ, ២)ឧបករណ៍សម្របសម្រួលការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងDRR នៅថ្នាក់ក្រោមជាតិ, ៣)កិច្ចផ្តួចផ្តើមប្រកប​ដោយជោគជ័យ​ទៅលើការពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន៖ បទពិសោធន៍ទទួលបានពីអ្នកអនុវត្តផ្សេងៗគ្នា, និង​៤)​ការស្វែងយល់អំពីគម្លាតដែលនៅតែមាន និងរបៀបសម្របសម្រួល​និងពង្រីក​វិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងDRR ពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន។

សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាស​ធាតុ​កម្ពុជា​(CCCA) និងកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) និងគម្រោងកាត់បន្ថយភាពងាយរងគ្រោះនៃជីវិតរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹង​ផែនការ​ប្រែប្រួល​អាកាសធាតុនៅថ្នាក់ក្រោមជាតិ និងអនុវត្តសកម្មភាពអាទិភាព (SRL)។ សិក្ខាសាលាចែករំលែកចំណេះដឹងបែបនេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំជាមួយនឹងប្រធានបទផ្សេងៗ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។

 

KSevent2018 2

KSevent2018 4

KSevent2018 3

KSevent2018 5

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ