អ្នករៀបចំផែនការ​និង​អ្នកអនុវត្តជាក់ស្តែង ជួបជុំគ្នា​ចែករំលែក​ចំណេះដឹង​ដើម្បី​ពង្រឹង​ភាពធន់នឹង​អាកាសធាតុ​របស់​សហគមន៍​មូលដ្ឋាន

KSevent2018 1

ខេត្តសៀមរាប៖ អ្នករៀបចំផែនការនិងអ្នកអនុវត្តជាក់ស្តែង ដែលរួមមាន តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរវិស័យថ្នាក់ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យសិក្សាធិការ និងវិស័យ​ឯកជន សរុប​១៧០នាក់ ដែលកំពុងរៀបចំផែនការ និងអនុវត្ត​សកម្មភាពបន្សុំា​និងការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅថ្នាក់សហគមន៍មូលដ្ឋាន បានចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីចែករំលែកចំណេះដឹង​ពាក់ព័ន្ធនឹង​ការពង្រឹងភាពធន់នឹងអាកាសធាតុរបស់សហគមន៍មូលដ្ឋាន​នៅកម្ពុជា ចាប់ពីថ្ងៃចន្ទ ៥កើត អង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាឱកាសរៀនសូត្រពីគ្នា​ទៅវិញ​ទៅមកពីមេរៀនបទពិសោធន៍ និងភាពប្រឈមក្នុង​ការពង្រឹង​ភាពធន់នឹងអាកាសធាតុនៅតាមសហគមន៍ ក៏ដូចជា​ស្វែង​រក​វិធីសាស្រ្ត​បង្កើនប្រសិទ្ធភាពការការឆ្លើយតបឱ្យកាន់តែប្រសើរឡើង។​

អាន​បន្ត...
 

ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុរៀបចំកិច្ចប្រជុំលើកទី៣ ពិភាក្សានិងធ្វើបច្ចុប្បន្នភាពការងារបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ

CCTWG3rdmeeting 12Nov2018 1នាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​ការងារ​បច្ចេកទេសប្រែប្រួលអាកាស​ធាតុដែលមាន​សមាសភាពពី​តំណាង​ក្រសួងស្ថាប័ន​សរុបចំនួន​១៩ បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិភាក្សានិងធ្វើបច្ចុប្បន្នភាពការងារ​បញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ ក្រោម​អធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

កិច្ច​ប្រជុំ​បានផ្តោតសំខាន់ៗ ទៅលើ៖

ការពិនិត្យមើលលើ​ធាតុចូលនិងសូចនាករឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុ​នៅក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។

ការ​ពិគ្រោះយោបល់លើលទ្ធផល​បឋមនៃរបាយការណ៍​អនុវត្តផែនការ​សកម្មភាព​ឆ្លើយតបនឹង​ការប្រែប្រួលអាកាសធាតុតាមវិស័យ និងកំណត់​រកអភិក្រមថ្មី​មួយដើម្បី​ដោះស្រាយបញ្ហា​ប្រែប្រួល​អាកាសធាតុតាមវិស័យ សម្រាប់ឆ្នាំ២០១៨-២០២៣។

អាន​បន្ត...
 

Climate Responsive Budgets can help enhance Cambodia’s GDP growth

Graph CBACambodia is ranked among the top ten most vulnerable countries to climate change. 17% of communes are rated as being “highly” vulnerable and 32% “quite” vulnerable to climate change (NCSD, 2014). Ultimately, climate change losses could reduce GDP growth by 1.5% in 2030 and by 3.5% in 2050. Without climate change action, GDP growth could be reduced to just 1% per year by 2050 (CCFF, 2014).

អាន​បន្ត...
 

សេចក្តី​ជូន​ដំណឹង៖ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី របាយការណ៍​នៃ​ការ​ចូលរួម​ចំណែក​របស់​កម្ពុជាក្នុងការ​​អនុវត្ត​ន៍​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ (INDC)

ក្រសួង​បរិស្ថាន​មាន​កិត្តិយស​សូ1. Ann General Page 1 1ម​ជម្រាប​ជូន​សាធារណជន ​បណ្តាញ​​សារ​ព័ត៌មាន​​ជាតិ និង​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាបថា ​​ក្រសួង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តី​ពី ការចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្តន៍អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅ​ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី វេលា​ម៉ោង ៨:០០ ព្រឹក ក្រោម​អធិបតីភាព​របស់​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ