ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ពិនិត្យការអនុវត្តយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុពាក់កណ្តាលអណត្តិ និងផ្តល់ធាតុចូលលើផែនទីបង្ហាញផ្លូវអនុវត្តNDC

CCTWG meeting 28May2019 3ខេត្តសៀមរាប៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុក្នុង​នាមជា​លេខា​ធិការដ្ឋាននៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានរៀបចំ​និងសម្របសម្រួលកិច្ចប្រជុំក្រុមការងារបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ ដើម្បីពិភាក្សាអំពីការងារអាទិភាពសំខាន់ រួមមាន ១-ការពិនិត្យ​និង​អនុម័ត​លើរបាយការណ៍ពាក់កណ្តាល​អាណត្តិនៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ឆ្លើយតប​នឹងការ​ប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-­២០២៣ (ផ.យ.ប.អ.ក.) និង ២-ការផ្តល់ធាតុចូលលើផែនទីបង្ហាញ​ផ្លូវការអនុវត្ត​ការចូលរួម​ចំណែករបស់កម្ពុជាក្នុងការអនុវត្ត​អនុសញ្ញា​UNFCCC(NDC) ដែលដឹកនាំ​ដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការ​រងក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព និងជា​ប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃអង្គារ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានតំណាង​ក្រសួងស្ថាប័ន​ជា​សមាជិក​ក្រុមការងារ និងអ្នកពាក់ព័ន្ធសំខាន់ៗ សរុបចំនួន២២នាក់។

តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តផ.យ.ប.អ.ក. រយៈពេល​៥ឆ្នាំកន្លងមក យើងឃើញថាយុទ្ធសាស្រ្តនេះមានភាពចាំបាច់​និងប្រទាក់​ក្រឡា​ជាមួយ​យុទ្ធសាស្រ្ត​របស់រាជរដ្ឋាភិបាល​និងអនុញ្ញាអន្តរជាតិ ប៉ុន្តែនៅមាន​បញ្ហារាំងស្ទះមួយចំនួន ជាពិសេសទៅលើ​គោលការណែនាំ​ឬឧបករណ៍​សម្រាប់ក្រសួងវិស័យដើម្បីកៀរគរធនធាន និង​សូចនាករត្រួតពិនិត្យនិងវាយតម្លៃប្រែប្រួលអាកាសធាតុថ្នាក់ជាតិ។ អនុសាសន៍​ជាច្រើន​ត្រូវបាន​សិក្សា​ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្ត​ ក្នុងនោះរួមមាន គួរកែសម្រួលដោយរាប់បញ្ចូលនូវនិន្នាការផ្នែកប្រជាសាស្រ្តនិងសង្គមសេដ្ឋកិច្ច ការប្រែប្រួល​ទម្រង់សេដ្ឋកិច្ចនិងនគរូបនីយកម្ម ព្រមទាំងផ្នែកភូមិសាស្រ្ត ការប្រែប្រួលរយៈពេលយូរ ហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ, គួរផ្តោត​បន្ថែម​ទៀតលើ​ការកាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាពិសេសកម្មភាព/យុទ្ធសាស្រ្តដែលមានសហប្រយោជន៍, ព្រមទាំងរៀបចំ​យុទ្ធសាស្រ្ត​បញ្ជ្រាប​ប្រែប្រួលអាកាសធាតុទៅក្នុងផែនការ ផែនការថវិកា និងការអនុវត្ត នៅថ្នាក់ក្រោមជាតិ៕

CCTWG meeting 28May2019 1

CCTWG meeting 28May2019 5

CCTWG meeting 28May2019 2

CCTWG meeting 28May2019

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance