សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការ​វាយតម្លៃ​ភាព​ងាយ​រងគ្រោះ ផលប៉ះពាល់ និង​បន្ស៊ាំនឹង​ការ​ប្រែប្រួល​អាកាសធាតុ

IMG 9359 2

រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ​ក្រុមការងារបច្ចេកទេស​ប្រែប្រួលអាកាសធាតុ និងសាស្រ្តាចារ្យសាកលវិទ្យាល័យ ចំនួន​៥២នាក់ បាន​ចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពី “ការវាយ​តម្លៃ​ភាព​ងាយ​រងគ្រោះ ផលប៉ះពាល់ និង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាស​ធាតុ” រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ៣-៥ ខែមេសា ឆ្នាំ​២០១៨ ដើម្បីពង្រឹង​សមត្ថភាព​បច្ចេកទេស​អំពីវិធីសាស្រ្ត​នៃការ​វាយ​តម្លៃ​ភាព​ងាយ​រងគ្រោះ ផលប៉ះពាល់ និងបន្ស៊ាំ​នឹង​ការ​ប្រែប្រួលអាកាសធាតុ​សម្រាប់រៀបចំ​ផែនការ​យុទ្ធសាស្រ្ត បង្កើត​វិធានការ​បន្ស៊ាំសមស្រប ព្រមទាំង​អាច​ចូលរួមក្នុង​ដំណើរការ​រៀបចំ​របាយការណ៍​ជាតិ​លើកទី​៣​លើផ្នែកបន្ស៊ាំ។

សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល​៣ថ្ងៃនេះ ផ្តោតសំខាន់ទៅលើអត្ថន័យនៃការប្រែប្រួលអាកាសធាតុ​សម្រាប់កម្ពុជា, វិធីសាស្រ្ត​​និង​អភិក្រម​សម្រាប់វាយតម្លៃភាពងាយគ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ, ការស្វែងយល់អំពីចំហាក (សេណារីយ៉ូ) ការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃផលប៉ះពាល់, និងការប្រើប្រាស់​លទ្ធផលនៃការវាយតម្លៃនិង​វិធីសាស្រ្ត​សម្រាប់រៀបចំវិធានការបន្ស៊ាំនិង​ធន់ទ្រាំ​នឹងអាកាសធាតុ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា​បណ្តុះបណ្តាល លោក ស៊ុំ ធី ប្រធាននាយកដ្ឋានប្រែប្រួល​អាកាសធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បានមានប្រសាសន៍ថា ដើម្បីបង្កើតគោលនយោបាយនិងវិធានការឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុឱ្យបានប្រសើរ គឺត្រូវពឹងផ្អែកលើភស្តុតាវិទ្យាសាស្រ្ត ការយល់ដឹងអំពីគោល​នយោបាយ​ប្រែប្រួល​អាកាសធាតុសកល និងការផ្សារភ្ជាប់ជាមួយគោលនយោបាយអភិវឌ្ឍន៍និងអាទិភាពជាតិ ដែលកិច្ចការ​ទាំងនេះ​ទាមទារឱ្យ​មានការកសាងសមត្ថភាពបច្ចេកទេសនិងស្ថាប័ន។

លោក គឹម សុបិន នាយករង សាលាក្រោយឧត្តមនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានគូសបញ្ជាក់ពី​សារសំខាន់នៃ​សិក្ខា​សាលានេះ ដើម្បី​បង្កើនសមត្ថភាពបច្ចេកទេសរបស់​សាស្រ្តាចារ្យ​និង​មន្រ្តីរដ្ឋាភិបាល។ លោក សុបិន ក៏បានបន្ថែមថា សាកល​វិទ្យាល័យ​នឹង​បន្ត​ពង្រឹងសមត្ថភាព​លើផ្នែកស្រាវជ្រាវគោលនយោបាយប្រែប្រួលអាកាសធាតុ​ដែលជាផ្នែកមួយនៃការអនុវត្ត​ភាពជាដៃគូលើផ្នែកប្រែប្រួលអាកាសធាតុ​ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព។

សិក្ខាសាលានេះ​រៀបចំដោយនាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព សហការជាមួយ​សាកលវិទ្យាល័យភូមិន្ទកសិកម្មដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) ដោយមានការ​អញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេស​ប្រែប្រួលអាកាសធាតុនៃក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និងសាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាជាតិកសិកម្មព្រែកលៀប សាលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យមានជ័យ សរុបចំនួន៥២ ក្នុងនោះស្រ្តី​១៥នាក់ ។

 

IMG 9348 2

IMG 9393 2

IMG 9420 2

IMG 9392 2

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance