អ្នកសារព័ត៌មានអាជីពថ្នាក់ក្រោមជាតិចំនួន២៤ខេត្ត ទទួលការបង្កើនចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ

IMG 9264 2

ខេត្ត​បាត់ដំបង ថ្ងៃពុធ​ ៥កើត ខែចេត្រ ឆ្នាំ​រកា នព្វស័ក ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨៖ អ្នកសារព័ត៌មាន​អាជីពដែល​មាន​តួនាទី​ជាអ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី នៃបណ្តា​ស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ ចំនួន​២៤ខេត្ត សរុបចំនួន៥០នាក់ បានទទួលការបណ្តុះបណ្តាល​បង្កើនចំណេះដឹងស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​រៀបចំ​ដោយក្រសួងព័ត៌មាន សហការគាំទ្រ​ដោយ​នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុកម្ពុជា(CCCA) ដើម្បីបង្កើន​គុណភាព​នៃការធើ្វ​សេចក្តីរាយការណ៍ ផលិតកម្មវិធី និងបទវិភាគអំពីបញ្ហានានាពាក់ព័ន្ធ​នឹងបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព​និងទាន់ពេលវេលា។ សិក្ខាសាលានេះ​ បានប្រព្រឹត្ត​ទៅក្រោម​អធីបតីភាព ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ និងឯកឧត្តម ប៊ុត គឹមសៀន អភិបាលស្តីទីនៃអណៈអភិបាលខេត្ត​បាត់ដំបង។

ឯកឧត្តមបណ្ឌិត​ ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានកត់សម្គាល់​អំពីតម្រូវការ​ចាំបាច់​នៃការ​ឆ្លើយតប​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ​ សម្រាប់កាត់បន្ថយ​ផលប៉ះពាល់​មកលើ​​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ ហេតុនេះ​ប្រព័ន្ធ​សារ​ព័ត៌មាន កំពុង​ដើរ​តួនាទី​​សំខាន់​ចូលរួម​​បង្កើន​ការ​យល់​ដឹងរបស់​សាធារណៈ ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ឆ្លើយតប និង​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុប្រកប​ដោយ​ប្រសិទ្ធភាព។

ជាកិច្ច​ឆ្លើយតប ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​សម្តែង​ការគាំទ្រ​ពេញទំហឹង​ចំពោះកិច្ច​សហការរវាង​​ក្រសួង​ទាំងពីរ ព្រមទាំង​តួនាទី​ចាំបាច់​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន ដែលក្រសួង​ព័ត៌មាន​បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ​សកម្មភាព​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុសម្រាប់២០១៥-២០១៨ ដែល​បាន និងកំពុងអនុវត្ត។ ឯកឧត្តម ក៏បានអំពាវនាឱ្យមន្រ្តីព័ត៌មានរដ្ឋ​ និងឯកជន ទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ខេត្ត​ ធ្វើការផ្សព្វផ្សាយ​អំពីសភាពការ ព្រឹត្តិការណ៍ និងកម្មវិធីអប់រំប្រែប្រួលអាកាសធាតុឱ្យបានទៀងទាត់ និងទាន់សភាពការ។

មន្រ្តី​ជំនាញ​ប្រែប្រួល​អាកាស​ធាតុ​មក​ពី​នាយកដ្ឋាន​ប្រែប្រួលអាកាស​ធាតុ​នៃអគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និងមន្រ្តី​ជំនាញ​សារ​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន បាន​ធ្វើ​បទបង្ហាញ​គន្លឹះ​ដែល​ទាក់ទង​នឹង ១)ទំទាក់ទំនងរវាង​ការប្រែប្រួលអាកាសធាតុទៅ​នឹងបញ្ហា​នៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ២) តួនាទី​របស់​អ្នក​សារ​ព័ត៌មាន​ក្នុងការ​ផលិត​អត្ថបទ​ទាក់ទងនឹងបញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ ៣) ការឆ្លើយតប​ពីស្ថាប័នជាតិ និងអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៤) ប្រភពព័ត៌មាន​ប្រែ​ប្រួល​អាកាស​ធាតុ ​៥) ការ​ចែករំលែកបទពិសោធន៍នៃការ​សរសេរព័ត៌មាន​ការ​និងប្រែប្រួលអាកាសធាតុ។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance