12th CCCA’s Programme Support Board Meeting

12thPSB Meeting 14 Feb 2018

នាព្រឹក​ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា​ នព្វសក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សា​ភិបាល​នៃកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា(CCCA) បាន​រៀបចំកិច្ចប្រជុំលើកទី​១២​ នៅទីស្តី​ការ​​ក្រសួង​បរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព ទីប្រឹក្សា​អមក្រសួងនិងជានាយកខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សា​ភិបាល​កម្មវិធី​CCCA ដើម្បីពិនិត្យ​មើលសមិទ្ធ​ផល​សម្រេចបាន​នៅក្នុង​ឆ្នាំ​២០១៧ និងពិភាក្សា​បន្ថែម​ផែនការ​សកម្ម​ភាព​​សម្រាប់​ឆ្នាំ​២០១៨-២០១៩ ក្នុងការ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុនៅកម្ពុជា។ ​កិច្ចប្រជុំក៏បានការ​អញ្ជើញ​ចូលរួម​​ពីសមាជិក​ក្រុម​ប្រឹក្សា​ភិបាលមកពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធាន​ទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​តំណាង​ដៃគូអភិវឌ្ឍន៍ រួមមាន សហភាពអឺរ៉ុប(EU) និង​​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិប្រចាំកម្ពុជា(UNDP) ​ព្រមទាំងអ្នកសង្កេតការណ៍មកពីស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តម សៅ សុភាព បាន​ដឹកនាំ​កិច្ច​ប្រជុំ ​ និង​បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួង​​បរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដូចជាការរៀបចំ​សេចក្តីព្រាងក្រម​បរិស្ថាន​និងធនធាន​ធម្មជាតិ សេចក្តី​ព្រាងយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) កិច្ច​គាំពារបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំង​ជំរុញការ​​ប្រើប្រាស់អំពូលប្រសិទ្ធភាពថាមពលដែលរួមចំណែកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ជក់។ ឯកឧត្តម ក៏បាន​បញ្ជាក់​ពីតួនាទី​សំខាន់​​របស់កម្មវិធី​CCCAនិងដៃគូ​គាំទ្រ ក្នុងការ​លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរក្រសួងស្ថាប័ន សម្រាប់​រៀបចំ​និង​អនុវត្ត​គោលនយោបាយផែនការ​យុទ្ធសាស្រ្ត​ប្រែប្រួលអាកាសធាតុ ​គាំទ្រ​​​ទស្សន​វិស័យ​របស់​​កម្ពុជា​ឆ្ពោះ​ទៅរក​សង្គមមួយ​ដែល​បៃតង និងបញ្ចេញកាបូន​តិចនៅកម្ពុជា។

អង្គ​ប្រជុំ​បាន​ពិនិត្យ​សមិទ្ធ​ផល​ការងារ​ដែល​​សម្រេចបានក្នុង​ឆ្នាំ​២០១៧ និងពិភាក្សា​បន្ថែមលើផែនការសកម្ម​ភាព​​និងថវិកាសម្រាប់​ឆ្នាំ​២០១៨-២០១៩ របស់​កម្មវិធីCCCA។ សមិទ្ធ​ផល​សំខាន់ៗក្នុង​ឆ្នាំ​២០១៧ នៃ​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ រួមមាន៖

១. ការសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេស​ប្រែប្រួលអាកាសធាតុ(ក.ប.ប.អ.) ដែលមានសមាសភាព​ពី​អន្តរក្រសួង/ស្ថាប័​នចំនួន​១៩ ដើម្បីសម្របសម្រួលនិងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

២. ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងក្របខណ្ឌច្បាប់​ និង​គម្រោងវិនិយោគឃុំសង្កាត់។

​៣. ការធ្វើសមាហរណកម្ម​ប្រែប្រួលអាកាសធាតុ​ទៅក្នុងសំណើថវិកា​របស់ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួង​សាធារណការ​និងដឹកជញ្ជូន និងបញ្ចូល​នៅក្នុង​សេចក្តីណែនាំថវិកា​នៃក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

៤. ការកសាងភាពជាដៃគូ​ក្នុង​វិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមបញ្ចូលទាំង​ការប្រែប្រួលអាកាសធាតុ​រវាង​អគ្គ​លេខា​ធិការ​ដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព និង​គ្រឹះស្ថានសិក្សាចំនួន៤ រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាជាតិកសិកម្ម​ព្រែកលៀប និង​សាកលវិទ្យាល័យមានជ័យ។

៥. ការ​ផ្តល់​ជំនួយ​ឥត​សំណងទៅកាន់ក្រសួង-ស្ថាប័នរដ្ឋ និង​អង្គការមិនមែនរដ្ឋាភិបាល សរុប​ចំនួន២២ សម្រាប់អនុវត្ត​សកម្មភាពអាទិភាព​នៃ​​ផែនការ​សកម្មភាព​ឆ្លើយតបនឹងការ​ប្រែប្រួល​អាកាសធាតុ​​តាមវិស័យ និង​សម្រាប់​​ស្រាវ​ជ្រាវនិង​ច្នៃប្រឌិត រួមបញ្ចូលទាំងវិធីសាស្រ្តដែលមានសក្តានុពលខ្ពស់ តួយ៉ាង​ដូចជា ការ​លើកកម្ពស់​ប្រេងឥន្ធនៈមាន​និរន្តរភាព​នៅតាមរោងចក្រឧស្សាហកម្ម ឱ្យសហគមន៍ជនបទទទួលបានទីផ្សារលក់​ផលិតផលកសិកម្មឆ្លាត​ខាង​អាកាសធាតុ​របស់​ពួកគាត់ លើកកម្ពស់​បច្ចេកវិទ្យា​ឡជីវឧស្ម័ន​កម្រិតកសិដ្ឋាន​ខ្នាតមធ្យម ឬប្រើប្រាស់​ស្តង់ដារធន់នឹងអាកាសធាតុ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកជនបទ។

ជា​លទ្ធផល កិច្ចប្រជុំលើកទី១២នៃក្រុម​ប្រឹក្សា​ភិបាល​កម្មវិធីCCCA បាន​ឯកភាពនិង​សម្រេច​ដូច​ខាង​ក្រោម៖

ឯកភាពទៅ​លើ​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៧​របស់​កម្មវិធីCCCA។

. អនុម័ត​ផែនការការងារ និងថវិការយៈពេល​ឆ្នាំកន្លះ ​២០១៨-​២០១៩ ទៅលើ​ការ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាស​ធាតុទៅ​ក្នុង​ក្របខណ្ឌ​ច្បាប់និងទៅក្នុងផែនការ​ថ្នាក់ក្រោម​ជាតិ ការផ្តល់ជំនួយឥតសំណង ការ​គ្រប់គ្រង​/​​សម្រប​សម្រួល​ហិរញ្ញប្ប​ទាន​ប្រែប្រួល​អាកាសធាតុ និងការ​គ្រប់គ្រង​ចំណេះ​ដឹង​ប្រែប្រួល​អាកាស​ធាតុ។

. ឯកភាពទៅលើឯកសារគោលសម្រាប់រៀបចំកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣។

12thPSB Meeting 14 Feb 2018 4

12thPSB Meeting 14 Feb 2018 2

12thPSB Meeting 14 Feb 2018 3

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance