ការចុះតម្លៃវាយ​ការបង្រៀន​សាកល្បង “ឯកសារ​អប់រំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិ” នៅខេត្ត កំពង់ឆ្នាំង កំពត ស្ទឹងត្រែង និងស្វាយរៀង

IMG 8246 1 1ដោយមានកិច្ចសហកា​រក្នុងការ​បញ្ជ្រាប​ការ ប្រែប្រួល​អាកាសធាតុ​ទៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់ជាតិ នាយកដ្ឋានប្រែប្រួល​អាកាសធាតុ​នៃអគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍​កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បាន​សហការ​ចុះវាយតម្លៃ​ការបង្រៀន​សាកល្បង “ឯកសារ​អប់រំស្តីពីការប្រែប្រួល​អាកាសធាតុ​សម្រាប់​មធ្យមសិក្សាទុតិយភូមិ” នៅក្នុងខេត្ត​កំពង់ឆ្នាំង កំពត ស្វាយរៀង និងស្ទឹងត្រែង ចំនួន១០វិទ្យាល័យ ចាប់ពីថ្ងៃទី០៦-០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ការចុះវាយតម្លៃនេះ ធ្វើឡើង​ក្នុង​ពេល​ដំណាលគ្នានៅក្នុងខេត្ត​ចំនួន​៣ផ្សេង​ទៀត ដើម្បីសិក្សាវាយតម្លៃពីបញ្ហា និងការ​លំបាក​នានា ព្រមទាំង​បំពេញ​នូវចំណុចខ្វះចន្លោះ​ដែលបាន​និងកំពុងកើតមានក្នុងឯកសារមេរៀនស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់​ថ្នាក់ទី​១០, ១១ និងទី​១២។ ​

សេចក្តីព្រាងមេរៀនទាំង​នេះរួមមាន៖ សម្រាប់ថ្នាក់ទី​១០មាន២មេរៀន គឺ សេចក្តីផ្តើមពីប្រព័ន្ធអាកាសធាតុភពផែនដី តុល្យភាពថាមពលភពផែនដី, សម្រាប់ថ្នាក់ទី​១១មាន​៣មេរៀន គឺ ឥទ្ធិពលរបស់មនុស្សលើប្រព័ន្ធអាកាសធាតុ ភស្តុតាងនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, និងសម្រាប់ថ្នាក់ទី​១២មាន​២មេរៀន គឺ ការស្វែងយល់អំពីភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

វិទ្យាល័យទាំង១០​ដែលកំពុងសាកល្បងបង្រៀនមេរៀនប្រែប្រួលអាកាសធាតុ និងគាំទ្រ​ការអនុវត្តគោលការណ៍​សាលា​មេត្រីបរិស្ថាន រួមមាន វិទ្យាល័យ​ហ៊ុនសែន​ទឹកផុស ហ៊ុនសែនរលាប្អៀរ ជាស៊ីមអង្គរជ័យ ព្រះបិតាជាតិ ហ៊ុនសែន​ស្ទឹងត្រែង ព្រះគោ ហ៊ុនសែនកំពង់ចក កំពង់សំរោង ជាស៊ីម​អម្ពិល និងវិទ្យាល័យ​ហ៊ុនសែន​ជ្រៃធំ។

ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុង​កម្មវិធី​សិក្សាដែលអនុវត្ត​ដោយនាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា​នៃក្រសួង​អប់រំ យុវជន និងកីឡា ត្រូវបាន​រៀបចំគាំទ្រឡើងពី​កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) ក្នុង​គោលបំណង​ជាយុទ្ធសាស្រ្ត​ “ដើម្បី​លើកកម្ពស់ចំណេះដឹងមន្រ្តីផ្នែកអប់រំ គ្រូបង្រៀន និង​សិស្សានុសិស្សកម្រិតមធ្យមសិក្សា​ តាមរយៈការបញ្ជ្រាបមុខវិជ្ជាប្រែប្រួលអាកាសធាតុ​ទៅក្នុង​កម្មវិធី​សិក្សាថ្នាក់ជាតិ”។

IMG 8397 1

photo 2018 02 06 11 35 16

IMG 8184 1

photo 2018 02 07 21 51 05

IMG 8271 1

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance