និស្សិត​នៃ​សាកល​វិទ្យាល័យ​ស្វាយរៀង ទទួល​ចំណេះដឹង​ស្តីពី​ការប្រែប្រួលអាកាសធាតុ

Trainig at SRU

ខេត្ត​ស្វាយរៀង៖ ​និស្សិតនៃសាកលវិទ្យាល័យស្វាយរៀង និងមន្រ្តី​នៃមន្ទីរបរិស្ថានខេត្ត សរុប១៣៧នាក់ ក្នុងនោះស្រ្តី៧៦នាក់ បានទទួល​ការបណ្តុះបណ្តាល​ស្តី​ការប្រែប្រួល​អាកាសធាតុ រយៈពេល២ថ្ងៃ នាថ្ងៃទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យស្វាយរៀង ដើម្បី​ទទួលបាន​ចំណេះដឹងថ្មីៗអំពីការ​មូលហេតុ​និងផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាស​ធាតុ ការឆ្លើយតបរបស់រដ្ឋាភិបាល​នៅថ្នាក់ជាតិ​និងអន្តរជាតិ ព្រមទាំងវិធីសាស្រ្ត​នានាក្នុងការបន្ស៊ាំ និងកាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់នៅថ្នាក់សហគមន៍។ សិក្ខា​សាលា​បណ្តុះ​បណ្តាល​នេះ ប្រព្រឹត្តិ​ទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព និង​លោក ឡឹក វីរៈ សាកល​វិទ្យា​ធិការរង សាកលវិទ្យាល័យ​ស្វាយរៀង ដែលរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​(CCCA)។

អាន​បន្ត...
 

សាស្ត្រចារ្យ និងនិស្សិត​សាកល​វិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទទួល​ចំណេះដឹង​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ

Traing in Tbong Khmum 28Sep2017 1

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​មាន​ការគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​(CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព បាន​រៀបចំសិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពីការ​ប្រែប្រួលអាកាសធាតុ​សម្រាប់សាស្ត្រាចារ្យ និង​និស្សិត​នៅ​សាកល​វិទ្យាល័យហេងសំរិន ត្បូងឃ្មុំ នៅ​ខេត្តត្បូងឃ្មុំ ចំនួន១៥២នាក់ ក្នុងនោះមានស្ត្រីចំនួន ៦៨​នាក់ ដើម្បី​បង្កើន​សមត្ថភាព និង​ការយល់​ដឹង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ក្រោម​អធិបតីភាព ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ និង​លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាន​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។​

អាន​បន្ត...
 

យុវជននៅខេត្តកោះកុងទទួលការបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ

Youth training in KKGខេត្តកោះកុង ថ្ងៃទី១៥ ​ខែសីហា ឆ្នាំ២០១៧ ដោយមានការគាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុកម្ពុជា(CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព បានរៀបចំសិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពីការ​ប្រែប្រួលអាកាសធាតុ​សម្រាប់​យុវជននៅខេត្ត​កោះកុង ដើម្បី​បង្កើន​សមត្ថភាពការយល់​ដឹងរបស់យុវជន​ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោម​អធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម សុន តារា អភិបាលរងនៃ​គណៈអភិបាលខេត្តកោះកុង ដោយមានអ្នកចូលរួមសរុប១៥២នាក់ ក្នុងនោះស្រ្តី៧៦នាក់​។

អាន​បន្ត...
 

CCTWG Inputs to National Climate Change Monitoring and Evaluation Work

CCTWG meeting SHV 20Jun2017Preah Sihanouk, 20-21 June 2017 – Department of Climate Change, General Secretariat of the National Council for Sustainable Development (NCSD) with support from Cambodia Climate Change Alliance (CCCA), organized a two-day meeting to gather Climate Change Technical Team’s Inputs to National Climate Change Monitoring and Evaluation Work. During the meeting, CCTWG members and the respective M&E senior staff discussed the national monitoring and evaluation (M&E) framework for climate change response and updated its institutional readiness indicators; they have also provided inputs to the proposal for Cambodia’s Sustainable Development Goal 13 (Combating Climate Change) and to the reporting tool to track the implementation of sectoral Climate Change Action Plans.

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance