សិក្ខាសាលាលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព

Nuclear workshop ITC 15 Dec 2016ដើម្បី​លើកកម្ពស់ចំណេះដឹងបន្ថែម ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោល​បំណងសន្តិភាព ព្រម​ទាំង​ស្វែងយល់ពីតួនាទី​របស់ក្រសួងស្ថាប័ន​ដែល​ពាក់ព័ន្ធ​នៅក្នុងវិស័យនេះ ជាពិសេស​ការចែករំលែកបទ​ពិសោធន៍ គំនិតយោបល់នានា​ដើម្បីជំរុញការភិវឌ្ឍក្នុងវិស័យនេះនៅកម្ពុជា នាពេល​អនាគត នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​នៃក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការ​ជា​មួយ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន​រៀបចំ «​សិក្ខា​សាលា​លើកកម្ពស់ការយល់ដឹង​ក្នុង​ការ​ប្រើ​ប្រាស់ថាមពល​នុយ​ក្លេអ៊ែរ​សម្រាប់បម្រើ​ឱ្យគោល​បំណង​សន្តិភាព» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទីក្រុងភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់​ខ្ពស់​​របស់​ឯកឧត្តម សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព នឹងចូលរួមជាគណៈអធិបតីនៅក្នុងពិធី​បើក​សិក្ខា​សាលានេះ។

អាន​បន្ត...
 

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

PA at Senate 5 Dec 2016នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជា​ប្រធានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការីបាន​ចូលរួម​សម័យ​ប្រជុំ​លើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣ ដើម្បីការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីសេចក្តីព្រាង​ច្បាប់​នេះ​ទើបបានទទួលការ​អនុម័តជាឯកច្ឆន្ទ​ក្នុងកិច្ច​ប្រជុំពេញអង្គ​របស់​រដ្ឋសភា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅនេះ។

អាន​បន្ត...
 

កិច្ច​ពិភាក្សា​លើ​លទ្ធផល​សម្រេច​បាន​ការងារ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៧-២០១៨

Staff retreat 2016 1

«ខេត្ត​ព្រះសីហនុ» នាថ្ងៃទី១ ខែធ្នូ​ ឆ្នាំ​២០១៦ នាយកដ្ឋាន​ប្រែប្រួល​អាកាស​ធាតុនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព សហការ​ជាមួយ​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) បានរៀបចំ​កិច្ច​ពិភាក្សាពិនិត្យលទ្ធផល​ការងារឆ្លើយ​តបនឹងការ​ប្រែប្រួលអាកាសធាតុ​ដែលនាយកដ្ឋានប្រែប្រួលអាកាសធាតុនិង​កម្មវិធីCCCA បាន​សម្រេច​ក្នុង​ឆ្នាំ​២០១៦ និង​លើកទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ដោ​យ​មានការចូលរួមពី​មន្រ្តី​នាយកដ្ឋានប្រែប្រួល​អាកាសធាតុ និង​បុគ្គលិក​កម្មវិធីCCCA ក្នុង​គោលបំណងពង្រឹង​សមត្ថភាពមន្រ្តី​និង​បង្កើនការងារ​ឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុទាំងនៅ​ថ្នាក់ជាតិ និងក្រោម​ជាតិឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាពស្រប​តាមនិន្នាការ​អន្តរជាតិ។ កិច្ច​ពិភាក្សា​បាន​​​​ពិនិត្យមើលសមិទ្ធផល​សំខាន់ៗ ​​បញ្ហា​ប្រឈម ​អនុសាសន៍​​កែលម្អ​ ព្រមទាំង​ពិភាក្សាបន្តអំពី​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ២០១៧​-២០១៨​​របស់​កម្មវិធី ចាប់ពី​ថ្ងៃទី​១-២ ខែ​ធ្នូ ឆ្នាំ​២០១៦។

អាន​បន្ត...
 

កិច្ចប្រជុំ​បំភ្លឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើកិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយគណៈកម្មការនៃព្រឹទ្ធសភា

ParisAgreement Setate 30Nov2016

នាព្រឹកថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព បាន​ដឹកនាំប្រតិភូចូលរួម​បំភ្លឺសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ស្តីពីការប្រែប្រួល​អាកាសធាតុ” ជាមួយគណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម ធនធាន​ទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន នៃព្រឹទ្ធសភា បន្ទាប់ពីសេចក្តីព្រាង​ច្បាប់នេះ​ទើបបាន​ទទួល​ការ​អនុម័តជាឯកច្ឆន្ទ​ក្នុងកិច្ច​ប្រជុំពេញអង្គ​របស់​រដ្ឋសភា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅនេះ។

អាន​បន្ត...
 

សិក្ខា​សាលា​ចែករំលែក​ចំណេះ​ដឹង​ស្តីពី​ការឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាស​ធាតុនៅ​កម្ពុជា

LearningEvent Nov 2016

«‌ខេត្ត​ព្រះសីហនុ»ថ្ងៃទី​​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ អ្នក​អនុវត្តគម្រោង​ប្រែប្រួលអាកាសធាតុសរុបប្រមាណ​១០០រូប រួមមាន​ស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និង​ដៃគូអភិវឌ្ឍន៍ បានរួមគ្នា​ចែករំលែកចំណេះដឹងនិងបទពិសោធន៍នៃ​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុនៅក្នុង​ «សិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹងស្តីពីការ​ឆ្លើយ​តប​​របស់​កម្ពុជា​ទៅនឹងការប្រែប្រួលអាកាសធាតុ» ដែលបាន​រៀបចំ​ដោយ​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា (CCCA) កម្មវិធី​យុទ្ធសាស្រ្ត​សម្រាប់ភាពធន់​នឹង​អាកាសធាតុ​(SPCR) និងអង្គការ​ផ្លែនអន្តរ​ជាតិ ក្រោម​អធិបតីភាព​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព។

អាន​បន្ត...
 

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

H.E.Minister Paris Agreement 22Nov2016នៅព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការី​បានចូលរួម​សម័យ​ប្រជុំ​លើកទី៧ នៃរដ្ឋសភានីតិកាលទី៥ ដើម្បីការពារ​សេចក្តី​ព្រាងច្បាប់ស្តីពីការ​អនុម័តយល់​ព្រមលើកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសស្តីពីការ​ប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស» នៅថ្ងៃទី១២ ខៃធ្នូ​ ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ដើម្បី​ដោះស្រាយ​​បញ្ហា​ប្រែប្រួលអាកាសធាតុ ជាពិសេស​ដើម្បី​ជំរុញការវិនិយោគ​ដែលបញ្ចេញ​កាបូន​ទាប​ប្រកបដោយ​ចីរភាព​នៅ​ពេល​អនាគត។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសនេះ​ត្រូវបាន​រៀបចំ​ឡើង ​ដោយ​ឈរលើមូលដ្ឋាននៃ​គោលការណ៍ចំបងៗ​នៃអនុសញ្ញា UNFCCC ដែល​ជំរុញឱ្យភាគីទាំងអស់ខិតខំ​ប្រឹង​​ប្រែងអនុវត្ត​កាតព្វកិច្ចរបស់ខ្លួនក្នុង​ការដោះស្រាយការប្រែប្រួល​អាកាសធាតុ​ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការ​ប្រែប្រួល​អាកាស​ធាតុ។

អាន​បន្ត...
 

ទទួលដំណឹង​​ពេល​មាន​អត្ថបទថ្មី

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ

ប្រតិទិន​ព្រឹត្តិការណ៍

ខែមុន តុលា 2018 ខែក្រោយ
អា ព្រ សុ
week 40 1 2 3 4 5 6
week 41 7 8 9 10 11 12 13
week 42 14 15 16 17 18 19 20
week 43 21 22 23 24 25 26 27
week 44 28 29 30 31

Gathering knowledge from information

ព័ត៌មាន និង​ចំណេះដឹង

Developing policies and strategies with evidence based knowledge

គោលនយោបាយ និង​យុទ្ធសាស្រ្ត

Building a strong financial framework based on National Strategies and Action Plans

ហិរញ្ញប្បទាន​​​អាកាសធាតុ

Coordinating an adaptation and mitigation response based on National Action Plans

សកម្មភាព​​អាកាសធាតុ