អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា

IPCC May2019អ្នកវិទ្យាសាស្រ្តនៃក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពីការប្រែប្រួល​អាកាសធាតុ​(Intergovernmental Panel on Climate Change: IPCC) សហការជាមួយអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព បានធ្វើការផ្សព្វផ្សាយរបកគំហើញថ្មីៗរបស់ខ្លួន​តាម​រយៈ​របាយការណ៍​ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥ អង្សាសេ ដើម្បីផ្តល់​ជា​គោលការណ៍​​ណែនាំគន្លឹះប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នក​ជំនាញ​ការ អ្នកវិភាគ និងមន្រ្តីរាជរដ្ឋាភិបាលក្នុងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធ​ការប្រែប្រួលអាកាសធាតុ​សម្រាប់​ប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា “កិច្ចសហ​ប្រតិ​បត្តិ​ការ​អន្តរជាតិដ៏រឹងមាំនឹងជួយពង្រឹង សមត្ថភាពរបស់យើងក្នុងការបង្កើតភស្តុតាងវិទ្យាសាស្រ្តអំពីផលប៉ះពាល់ នៃការប្រែប្រួល​អាកាស​ធាតុ។ ក្នុងនាមជាអ្នកធ្វើសេចក្តីសម្រេចចិត្តនៅក្នុងរដ្ឋាភិបាល។ លោកជំទាវបានបន្ថែមថា យើងត្រូវការភស្តុតាង​នេះដើម្បី​ធ្វើ​ការជ្រើសរើស​ឱ្យបាន​ត្រឹមត្រូវ”។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា យើងត្រូវការអ្នកវិទ្យាសាស្រ្ត ដែលអាចធ្វើការ​ព្យារករណ៍​ពីផល​ប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា យើងត្រូវការអ្នកដែលអាចបង្កើតម៉ូដែលទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ​ក្នុងបរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ យើងត្រូវការវិស្វករ និងអ្នកបច្ចេកទេសដែលអាចលើកស្នើដំណោះស្រាយចំពោះការប្រឈមថ្មីៗទាំងនេះ យើងចង់ឱ្យ​ប្រជាជន​យើងនៅសម័យក្រោយសង្គ្រាម ក្រសោបយកវិទ្យាសាស្រ្តជាកត្តាគន្លឹះ ដើម្បីនាំយកប្រជាជនកម្ពុជាទៅកាន់មាគ៌ានៃប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ពិសេស បានអះអាងថាតាមរយៈកិច្ចការរបស់ក្រុមការងារ IPCC កំណើនសីតុណ្ហភាពបន្ថែម០,៥អង្សាសេ នៅក្នុងសកលលោក អាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ។ ដូចនេះ យើងត្រូវកម្រិតកំណើនសីតុណ្ហភាពមិនឱ្យកើនឡើងលើស១,៥អង្សាសេ។ ហើយ​ដើម្បីកម្រិតកំណើនសីតុណ្ហភាពនេះ យើងត្រូវការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមក ដូចជាការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នពីគ្រប់​វិស័យ​ឱ្យស៊ី​ជម្រៅ ការប្រើប្រាស់បច្ចេកវិទ្យាជំនួសផ្សេងៗ ដូចជាថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឥរិយាបទ និងការបង្កើន​វិនិយោគ​ទៅលើ​ជម្រើសបញ្ចេញ​កាបូនទាប។

កម្មវិធីផ្សព្វផ្សាយសកម្មភាព និងរបកគំហើញនៃក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពី​ថ្ងៃចន្ទ-អង្គារ ៩-១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោម​អធិបតី​ភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសឡាវ តំណាងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ គ្រឹះស្ថានសិក្សា និងយុវជន ជាច្រើននាក់។

IPCC May2019 1

IPCC May2019 2

IPCC May2019 3

 

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ