ការចែករំលែកចំណេះដឹងស្តីពីការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុនិងការងារស្រាវជ្រាវ

KSevetn 28May2019 1ខេត្តសៀមរាប៖ អ្នកបច្ចេកទេស អ្នកអនុវត្តគម្រោងជាក់ស្តែង និងអ្នក​សិក្សា​ស្រាវជ្រាវ តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័ន​សិក្សា និងអង្គការមិនមែនរដ្ឋាភិបាល សរុប៩០នាក់ ក្នុង​នោះ​ស្រ្តី១៩នាក់ បាន​ធ្វើ​ការចែករំលែកចំណេះដឹង បទពិសោធន៍ និងបញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​គម្រោងប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវ​និងការកសាងភាពជាដៃគូ នៅក្នុង​ដំណាក់កាលទី​២នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (Cambodia Climate Change Alliance: CCCA) ស្របពេល​ដែល​កម្មវិធីCCCAនឹងត្រូវបិទបញ្ចប់ដំណាក់កាលទី​២របស់ខ្លួននៅចុងខែមិថុនា និងចាប់ផ្តើមដំណាក់កាលទី​៣ នៅខែកក្កដា ឆ្នាំ​២០១៩។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ​និងជានាយកកម្មវិធីCCCA បានបញ្ជាក់​ពីសារៈសំខាន់​នៃកម្មវិធីCCCAថា “ដោយមានកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនិងការគាំទ្រពីម្ចាស់ជំនួយ កម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់ និងសម្រេច​បានសមិទ្ធ​ផល​ជាច្រើនក្នុងដំណាក់កាលទី២ពាក់ព័ន្ធ​នឹងការរៀបចំ​គោលនយោបាយថ្នាក់ជាតិ, កិច្ចចរចា​នៅលើឆាកអន្តរជាតិ, ការឆ្លើយតប​នឹងការប្រែប្រួល​អាកាស​ធាតុនៅថ្នាក់វិស័យ, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​ថ្នាក់ក្រោមជាតិ, ការសិក្សា​ស្រាវជ្រាវ និង កិច្ចសហការជាមួយគ្រឹះស្ថាន​ឧត្តមសិក្សា”។

ប្រធានបទសំខាន់ៗដែលលើកមកចែករំលែកនិងពិភាក្សារួមមាន៖ ការផ្លាស់ប្តូរនៅក្នុងអង្គភាពអនុវត្ត​គម្រោង​បន្ទាប់ពីទទួលបានជំនួយឥតសំណង​ពីកម្មវិធី​CCCAដំណាក់កាលទី២, គោលការណ៍ណែនាំនៃការអនុវត្តជំនួយឥតសំណង, ការប្រើប្រាស់បទពិសោធន៍នៃគម្រោងនានា​របស់CCCA សម្រាប់កំណែទម្រង់គោលនយោបាយ, និងកិច្ច​ផ្តួចផ្តើមនៃការស្រាវជ្រាវ​ប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងឱកាស​សម្រាប់កសាង​ភាព​ជាដៃគូ​ឱ្យកាន់តែទូលំទូលាយ។

កម្មវិធីនេះ​បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជានាយកកម្មវិធីCCCA តំណាងដៃគូពាក់ព័ន្ធ និងតំណាងម្ចាស់ជំនួយកម្មវិធីCCCAដំណាក់កាលទី​២ ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត(Sida) សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ចាប់ពីថ្ងៃអង្គារ-ពុធ ១០-១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៩។

KSevetn 28May2019 5

KSevetn 28May2019 3

KSevetn 28May2019 4

KSevetn 28May2019

KSevetn 28May2019 2

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ

The CCCA is implemented by the National Council for Sustainable Development and support by these partners

Cambodia Climate Change Alliance